Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាប ចាប់ផ្តើមការប្រកួតជាផ្លូវការហើយ

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាប ដែលជាមណ្ឌលទី៦នៃវគ្គជម្រុះតាមបណ្តាលខេត្ត បានចាប់ផ្តើមការប្រកួតជាផ្លូវការហើយនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងប្រព្រឹត្តរយៈពេល៣ថ្ងៃចាប់ពីនាថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ ដោយការប្រកួត មាន១១៨ក្រុម។

លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានមានប្រសាសន៍ថា ការប្រកួត Tiger Street Football Festival 2019 ក្រោមការរៀបចំដោយក្រុមហ៊ុនថៃហ្គ័រ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងគោលបំណង លើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា និងផ្តល់ឲ្យប្អូនៗ យុវជនដែលស្រលាញ់កីឡាបាល់ទាត់បានបញ្ចេញសមត្ថភាព ប្រកួតប្រជែងដណ្តើមពានរង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL)បានមានប្រសាសន៍ថា ប្អូនជាកីឡាករត្រូវ ស្តែងចេញនូវសមត្ថភាពរបស់ខ្លួនដោយខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតដើម្បីប្រកួតប្រជែងដណ្តើមជើង ឯកប្រចាំមណ្ឌលទី៦ និងជើងឯកទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេស សិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ