• ទោះប្តីពិការជើង ប្រពន្ធពិការដៃ ប៉ុន្តែពួកគេ​បានផ្តល់​ក្តី​ស្រលាញ់ និង​តស៊ូ​ជំនះ​ក្នុងជីវិត​ជាមួយគ្នា​គួរឲ្យសរសើរ!

    គេ​តែង​និយាយថា មនុស្ស​មាន​រូបសម្បត្តិ​ល្អ និង​កាយសម្បទា​ពេញលេញ​ម្នាក់ ដែល​បាន​ជួប​ដៃគូ​ជីវិត​ខ្វះខាត​នូវ​រូបសម្បត្តិ​ដ៏​អាក្រក់ ឬ កាយសម្បទា​ណាមួយ​រប​ស់​ពួកគេ គឺជា​និស្ស័យ​ដែល​ត្រូវបាន​ចារ​មកពី​អតីតជាតិ ។ ប៉ុន្តែ សម្រាប់​គូស្នេហ៍​វ័យក្មេង​ជនជាតិ​ចិន​ដ៏​អភព្វ​នេះ​វិញ កំពុង​ធ្វើ​ឲ្យ​អ្នកទស្សនា​នៅ​ជុំវិញ​ពិភពលោក ភ្ញាក់ផ្អើល​និង​កោតសរសើរ​ជាខ្លាំង ព្រោះថា​ពួកគេ​ទាំងពីរ​សុទ្ធតែ​ពិការ​ជើង និង​ដៃ​ដូចគ្នា ប៉ុន្តែ ពួកគេ​បានផ្តល់​ក្តី​ស្រលាញ់ និង​តស៊ូ​ជំនះ​ជីវិត​ជាមួយគ្នា​ដ៏​លើសលុប​បែបនេះ ដែល​គូស្នេហ៍​ធម្មតា​ដទៃ​ពុំ​អាចធ្វើ​បាន ។​

    ​ថ្មីៗ​នេះ វីដេអូ​បង្ហាញ​ពី «​ខណៈពេល​ដ៏​ផ្អែមល្ហែម​» របស់​គូ​សេ្ន​ហ៍​ពិការ​ខាងលើនេះ បាន​កំពុង​រីក​រាល​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ។ រូបភាព​បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ពិការ​ដៃស្តាំ បាន​អៀវ​ប្តី​របស់​នាង​ដែល​ពិការ​ជើង​ទាំងពីរ​ត្រឹម​ភ្លៅ ដោយ​ដាក់​គាត់​ចូល​កន្ត្រក​ប្ញ​ស្សី​ចង​ពាក់​នឹង​ស្មា​របស់​នាង ខណៈពេល​ឡើង​ផ្សារ​ទំនើប​មួយ ។​

    ​នៅក្នុង​ផ្សារ​ទំនើប បុរស​ជា​ប្តី​ត្រូវ​បានឃើញ​ឆ្នៀ​ត​ឈោង​ដៃ ជួយ​រើស​របស់របរ​ទំនិញ​ផ្សេងៗ​ដែលជា​តម្រូវការ សម្រាប់​ប្រពន្ធ​របស់គាត់​មិន​ឲ្យ​ទំនេ​រដែ​នោះទេ ។ ដែល​ទង្វើ​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ជា​សកម្មភាព​ផ្តល់​កម្លាំងចិត្ត​មួយផ្នែក​តូច​មួយ ដែល​គាត់​ពុំ​អាច​មើល​នឹង​ភ្នែក ដេក​ចាំតែ​រស់​ស្រណុក​ស្រួល​ឡើយ ។

    ​ក្រៅពី​ចេះ​ជួយ​កា​ងារ​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន ដើម្បី​តស៊ូ​នឹង​ជីវិត​ប្រចាំថ្ងៃ ពួកគេ​ក៏មាន​ពេលវេលា ដើម្បី​បង្ហាញ​ពី​ក្តី​ស្រលាញ់​ឲ្យ​គ្នា​យ៉ាង​ផ្អែម​ល្អែ​ម​ទៀតផង ។​

    ​ទន្ទឹមនេះ​ផងដែរ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ក៏បាន​លើកឡើង​នូវ​ពាក្យពេចន៍​កោតសរសើរ​យ៉ាងដូចៗ​ច្នេះ​ថា​៖ «​អ្នក​ទាំងពីរ​ពិតជា​ស្រស់ៗ​ស្អាត​ណាស់ ទាំង​ប្តី​ទាំង​ប្រពន្ធ​ហ្មង​!! ។ ខ្ញុំ​សូម​កោតសរសើរ​ជាខ្លាំង ចំពោះ​ទង្វើរ​ផ្តល់​ក្តី​ស្រលាញ់​ឲ្យ​​គ្នា​បែបនេះ បើទោះបី​អ្នក​ទាំងពីរ​ពិការ​មែនពិត ស៊ូៗ​!!!» ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ