• ដំរី​ចិញ្ចឹម​ដែលមានអាយុ​ច្រើនជាងគេ​បំផុត​លើ​លោក ត្រូវបានស្លាប់ហើយ!

    Dakshayani ដែល​គេ​គិតថា​ជា​ដំរី​ចិញ្ចឹម​ដែល​មាន​អាយុ​ច្រើន​បំផុត​លើ​លោក បាន​ស្លាប់បាត់​ហើយ នៅក្នុង​ប្រទេស​ឥណ្ឌា ដោយ​មាន​អាយុ ៨៨​ឆ្នាំ​។​

    ​ដំរី​ញី​មួយ​ក្បាល​នេះ បាន​ចូលរួម​វិធី​សាសនា និង​ការ​ដង្ហែ​រជាច្រើន​នៅ​ប្រាសាទ Chengalloor Mahadeva ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​មុន​ពេល​វា​ស្លាប់​នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។​

    ​ពេទ្យ​ដែល​បាន​មើលថែ​ដំរី​នោះ​បាន​បញ្ជាក់ថា វា​បាន​ឈប់​ស៊ី​អាហារ ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ​។​

    ​ក្នុង​ប៉ុន្មាន​ឆ្នាំនេះ អ្នក​មើល​ថែរ​វា​បាន​អោយ​វា​ស៊ី​ម្នាស់ និង​ការ៉ុត ក្រោយពេល​វា​មាន​បញ្ហា​ដើរ​មិន​សូវ​បាន ហើយ​វា​មិនបាន​ចូលរួម​ក្នុងការ​ដង្ហែ និង​ពិធីបុណ្យ​សាសនា​ទេ​ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

    ​ក្រុមប្រឹក្សា​ដែល​មើល​ការខុសត្រូវ​លើ​ប្រាសាទ កន្លែង​ដែល​ដំរី​នោះ​រស់នៅ​បាន​និយាយថា នាង​គឺជា​ដំរី​ចិញ្ចឹម​ដែល​មានវ័យ​ចំណាស់​ជាង​គេ​បំផុត និង​មាន​អាយុ​ប្រមាណ ៨៨​ឆ្នាំ​។​

    ​ទោះយ៉ាងណា ដំរី​នោះ​មិន​បាន​កាន់កាប់​កំណត់ត្រា Guinness World Record ហើយ​បច្ចុប្បន្ន ដំរី​ដែល​បំបែក​កំណត់ត្រា​ជា​ដំរី​ចាស់​ជាងគេ​បំផុត​នៅលើ​លោក​នោះ​គឺ​ដំរី​ឈ្មោះ Lin Wang ដែល​បាន​ស្លាប់​នៅ​សួន​សត្វ នៅ​កោះ​តៃវ៉ាន់​កាលពី​ឆ្នាំ ២០០៣ នៅ​អាយុ ៨៦​ឆ្នាំ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ