តោះ! ស្វែង​យល់​ពី​ព្រះនាង​ម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា

(បាងកក)៖ ព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា (Ubolratana Rajakanya) ជាព្រះរាមរបស់ព្រះមហាក្សត្រ ថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Vajiralongkorn) ត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស មួយ ដែលមានសម្ព័ន្ធភាពជាមួយ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra)។ ព្រះនាងម្ចាស់ក៏ត្រូវបានគេចាត់ទុកផងដែរថា ជាគូប្រជែងដ៏សំខាន់របស់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតសកលដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។

តើព្រះនាងម្ចាស់ អ៊ុបុលរតនា រ៉ាចាកាន់យ៉ា ជានរណា?

ព្រះនាងម្ចាស់ Ubolratana Rajakanya មានព្រះជន្ម ៦៧វស្សា គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់ក្សត្រី សិរីគិត (Sirikit) ព្រមទាំងជាព្រះរាមរបស់ព្រះមាហាក្សត្រ ថៃបច្ចុប្បន្ន ព្រះបាទ មហា វ៉ាច្ចរ៉ាឡុង។ ព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបកាជាមួយជនជាតិអាមេរិក ម្នាក់ ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen)។ ប៉ុន្តែបន្ទាប់ពីបានលែងលះជាមួយប្ដី នៅចុងឆ្នាំ១៩៩០ ព្រះនាងបាន ត្រឡប់មកកាន់ប្រទេសថៃ និងទទួលការតែងតាំងជាសែរាជវង្សវិញ។

បន្ថែមពីលើនេះ ព្រះម្ចាស់មានកិត្តិនាមល្បីល្បាញជាងព្រះអនុជរបស់ព្រះនាង នៅលើបណ្ដាញទំនាក់ទំនង សង្គម និងធ្លាប់បង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដថៃ និងទូរទស្សន៍រហូតដល់ Instagram ដែលមានអ្នកតាមដានជាង ១០០,០០០នាក់។ ប្រការនេះបានបង្ហាញថា ប្រជាជនថៃជាច្រើនមានទស្សនវិជ្ជមាន ចំពោះព្រះរាមរបស់ស្តេចថៃ អង្គនេះ ប៉ុន្តែសម្រាប់ការប្រឡូកឆាកនយោបាយបែបនេះ គឺគ្រប់គ្នាមិនទាន់អាចស្មានដឹងពីជោគវាសនាបាន ឡើយ។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលថៃនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ហើយនាយករដ្ឋមន្ត្រី ថៃបច្ចុប្បន្ន លោក បា្រយុទ្ធ ចាន់អូចា ដែលស្មោះស្ម័គ្របំផុតនឹងរាជវង្ស ក៏បានប្រកាសចូលរួមក្នុងការប្រកួត ប្រជែងនេះដែរ ប៉ុន្តែគឺស្ថិតនៅចំពេលដែលលោក កំពុងប្រឈមមុខបញ្ហាផ្សែងពុលក្នុងទីក្រុងបាងកក ដែលមិន ទាន់ត្រូវបានរកដំណោះស្រាយនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ