ក្រុម​​អ្នក​រុករក​បញ្ជាក់​ថា សាកសព​ស្ថិត​ក្នុង​យន្តហោះ​ប្រភេទ N264DB ជាសពកីឡាករ Emiliano Sala

ប៉ារីស)៖ ក្រុមអ្នករុករករបស់បារាំងបានបញ្ជាក់ថា សាកសពដែលស្ថិតក្នុងយន្តហោះប្រភេទ N264DB ដែលធ្លាក់ ក្នុងសមុទ្រ នោះជាសាកសពកីឡាករបាល់ទាត់ Emiliano Sala សញ្ជាតិអាហ្សង់ទីន ដែលបានធ្លាក់នៅធ្វើដំណើរចេញពីក្នុង Nantes ទៅកាន់ទីក្រុង Cardiff ប្រទេសវែល។

បុរសវ័យ ២៨ឆ្នាំ Sala បានកើតក្នុងទីក្រុង Santa Fe ក្នុងឆ្នាំ១៩៩០ នាប្រទេសអាហ្សង់ទីន បានចាប់ផ្តើមអាជីពបាល់ទាត់ក្នុងឆ្នាំ២០០៩ ជាមួយក្រុម Proyecto Crecer រហូតមកដល់បច្ចុប្បន្នខ្សែប្រយុទ្ធរូបនេះបានផ្ទេរពីក្លឹប Nantes មកកាន់ក្លឹប Cardiff City ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ ១៩លានដុល្លារ ហើយក៏ជួបបញ្ហានេះតែម្តង។

សាកសព Sala ត្រូវបានក្រុមអ្នករុករកបានយកចេញពីបំណែកយន្តហោះ N264DB កាលពីថ្ងៃទី៧ ខែកុម្ភៈ ដែលបានបាត់ចេញពីរ៉ាដាកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ពេលថ្មីៗនេះត្រូវបានគេរកឃើញ នៅក្រោមបាតសមុទ្រភាគខាងជើងតំបន់ផ្ទៃសមុទ្រកោះ Guernsey របស់ប្រទេសអង់គ្លេស កាលពីដើមសប្ដាហ៍នេះ ដោយយន្តហោះនេះបានដឹកកីឡាករ Sala និងពីឡុតលោក David Ibbotson៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ