• ក្រុមជើងខ្លាំងជិត១២០ក្រុម ណាត់ជួបគ្នាលើទីលាន Tiger Street Football Festival 2019 មណ្ឌលខេត្តសៀមរាប

    ខេត្តសៀមរាប៖ ក្រុមការងារព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានធ្វើដំណើរមកដល់មណ្ឌលខេត្តសៀមរាបហើយ ដោយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តរយៈពេល៣ថ្ងៃចាប់ពីនាថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីលានអង្គរឃ្យុងយូ គណៈកម្មាធិការរៀបចំការប្រកួតយក១២ក្រុម ។

    នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ក្រុមការងារពានរង្វាន់ Tiger Street Football Festival 2019 ក្រោមការសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំពិធីសន្និសីទ សារព័ត៌មានស្តីពីការ Tiger Street Football Festival 2019 ជាផ្លូវការនៅមណ្ឌលខេត្តសៀមរាបដែល មានការចូលរួមចំនួន១១៨ក្រុម។

    លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានមានប្រសាសន៍ថា សូមប្អូនៗ យុវជនដែលស្រលាញ់កីឡាបាល់ទាត់បានបញ្ចេញសមត្ថភាពប្រកួតប្រជែងដណ្តើមពានរង្វាន់។ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់ លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេង ដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

    លោកស្រីបន្តថា “ ខ្ញុំចង់ឃើញក្រុមកីឡាកតាមបណ្តាខេត្តលើពានរង្វាន់ Tiger Street Football Festival 2019 ” ជាពិសេសក្រុមកីឡាករនៅមណ្ឌលខេត្តសៀមរាបតែម្តង ដោយសារតែរយៈពេល៦ឆ្នាំជាប់ៗគ្នា ឃើញតែក្រុមនៅ ភ្នំពេញលើពានរហូត។ សម្រាប់ឆ្នាំនេះក្រុមការងារ Tiger Street Football Festival​ 2019 ជ្រើសរើសយក ១២ក្រុមទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

    ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ