• ធ្លាក់​យន្តហោះ​​ចំលើ​លំនៅ​ឋាន​ក្នុង​រដ្ឋ​កាលី​ហ្វរញ៉ា បណ្តាល​ឲ្យ​មនុស្ស​​០២នាក់​ស្លាប់

    (វ៉ាស៊ីនតោន)៖ អាជ្ញាធរអាមេរិកនៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០២នាក់បានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង លើផ្ទះមួយខ្នងក្នុងរដ្ឋកាលីហ្វ័រញ៉ា ភាគខាងលិចសហ រដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

    យោងតាមអាជ្ញាធរនៅក្នុងតំបន់ យន្ដហោះខ្នាតតូចប្រភេទេ Cessna 414A បានធ្លាក់លើផ្ទះមួយខ្នងនៅតំបន់ អូរ៉េង ខោនធី (Orange County) នៃទីក្រុង យរបា លីនដា (Yorba Linda) ដោយបង្កឱ្យមានភ្លើងឆេះនៅម៉ោងប្រមាណជា ២៖០០នាទីរសៀលថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ ចំណែកឯមនុស្ស ០២នាក់ផ្សេងទៀតក៏ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

    គួរបញ្ជាក់ថា អត្តសញ្ញាណអ្នកស្លាប់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង ហើយចំនួនអ្នកជិះនៅលើយន្ដហោះខ្នាតតូចខាងលើ មិនមានការបញ្ជាក់ឱ្យច្បាស់ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ