• ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ២១៥​គ្រឿង និង​ពិន័យ​ជាង ៥​រយ​លាន​រៀល​ ក្នុងដើមឆ្នាំ ២០១៩នេះ

    ភ្នំពេញ​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា ​ក្នុង​ខែមករា ឆ្នាំ​២០១៩ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន ២១៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៣១,៩០០,០០០ រៀល​។

    ​ក្រសួង​ជំនាញ បាន​បន្ថែមថា យើង​សង្កេតឃើញថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ចំនួន ០១ គ្រឿង គឺ​ពី ២១៤ គ្រឿង ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ មក ២១៥ គ្រឿង ក្នុង​ខែមករា ឆ្នាំ​២០១៩ ។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៣២​តោន​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ