• Apple ដាក់​លក់ iPhone X មួយ​ទឹក (Refurbished) ដោយបញ្ចុះតម្លៃយ៉ាងច្រើន

    Apple បាន​សម្រេច​ចិត្ត​ដាក់​លក់ iPhone X ប្រភេទ​ Refurbished (មួយ​ទឹក​ដែល​ជួសជុល​រួច) មាន​ទាំង​ទំហំ ៦៤ GB និង ២៥៦ GB ដោយ​លក់​តែ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ។

    iPhone X មួយ​ទឹក​ដែល​មាន​ការ​បញ្ជាក់​គុណភាព​ត្រឹម​ត្រូវ​ពី Apple មួយ​នេះ មាន​​តម្លៃ ៧៦៩ ដុល្លារ សម្រាប់​ទំហំ ៦៤ GB និង​តម្លៃ​ ៨៩៩ ដុល្លារ សម្រាប់​ទំហំ ២៥៦ GB។ តម្លៃ​នេះ​អាច​ខ្ពស់​បន្តិច​ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​លក់​អស់​ពី​ស្តុក​ឆាប់ៗ​នេះ។

    គួរ​ដឹង​ថា​ប្រភេទ​ Refurbished ​នេះ​មាន​ប្ដូរ​ដាក់​ថ្ម​ថ្មី, សម្បក​ថ្មី, ប្រអប់​ថ្មី និង​មាន​ Accessory គ្រប់​គ្រាន់​ដូច​ប្រភេទ​ថ្មី ហើយ​មាន​ការ​ធានា​មួយ​ឆ្នាំ​ពី Apple ទៀត​ផង៕​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ