• គូស្នេហ៍​ប្រុស​ស្រលាញ់​ប្រុសដូចគ្នា​១​គូ​នៅ​សិង្ហ​បុរី កំពុង​ទទួល​ការ​ស្អប់ៗ​ខ្ពើម​យ៉ាងខ្លាំង ក្រោយពួកគេបង្ហោះរូបភាព​បឺត​មាត់​គ្នា​នៅ​ទីសាធារណៈ

    គូស្នេហ៍​ប្រុស​ស្រលាញ់​ប្រុស​ដូចគ្នា​១​គូ​នៅ​សិង្ហ​បុរី កំពុង​ទទួលបាន​មតិយោបល់​ស្អប់ៗ​ខ្ពើម​យ៉ាងខ្លាំង បន្ទាប់ពី​រូបភាព​នៃ​សកម្មភាព​ពួកគេ​ថើប​បឺត​មាត់​គ្នា​យ៉ាង​ស្រើបស្រាល​នៅ​ទីសាធារណៈ ត្រូវបាន​បង្ហោះ​នៅលើ​វេទិកា​ឯកជន​មួយ​នៅ​សិង្ហ​បុរី ។

    ​គូស្នេហ៍​នេះ ដែល​ម្នាក់​ក្នុងចំណោម​ពួកគេ គឺជា​និស្សិត​នៃ​មហាវិទ្យាល័យ​ជន់​ខ្ពស់ Tampines-Meridian (TMJC) ចាប់ផ្តើម​ទទួល​ការគំរាមកំហែង នៅពេល​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពួកគេ​ថើប​បឺត​មាត់​គ្នា​ដ៏​គួរ​ឲ្យ​ខ្ពើមរអើម​នៅ​ទីកន្លែង​សាធារណៈ ត្រូវបាន​ផុស​ឡើងវិញ​នៅក្នុង​វិ​ទិ​កា Singapore HardwareZone កាលពី​ថ្ងៃទី​២១ ខែមករា កន្លងទៅនេះ ។ នេះ​បើ​យោងតាម Mothership ។​

    ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​និយាយថា គូស្នេហ៍​នេះ​គួរតែ​ត្រូវបាន​ស៊ើបអង្កេត ហើយ​ទង្វើ​ដ៏​អាក្រក់​នេះ​ត្រូវបាន​កាត់ទោស និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ ។ ថ្វីបើ​មានការ​ឆ្លើយតប​ពី​អ្នក​ដែល​ប្រឆាំងនឹង​មតិ​នេះ​ក៏ដោយ តែ​មនុស្ស​ជាច្រើន​ទៀត បាន​ពិតជា​ចង់​ដាក់​បុរស​ទាំងពីរ​នេះ​ទៅក្នុង​បន្ទប់​ឧស្ម័ន ដើម្បី «​សម្អាត​ពួកគេ​» ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ