១. ឆើតឆាយស៊ីវិល័យតែរឿងការងារក្នុងការងារក្រៅសូន្យ
ធម្មជាតិមនុស្សស្រី គឺចូលចិត្តតែងខ្លួនស្អាតៗ ខ្ញង់ៗ គឺជារឿងធម្មតា សំខាន់ឲ្យតែចរិតល្អ។ តែស្រីខ្លះតែងខ្លួនឲ្យខ្ញង់ៗ តែបើរឿងរៀនសូត្រ ការងារផ្ទះ ការងាររកប្រាក់ចំណូល អត់ចេះអីសោះ ក៏ពិបាកដែរ។ រឿងសម្រស់សំខាន់ហើយ តែបើស្អាតតែរូប គ្មានជួយអីបានសួរថាយកប្រពន្ធមកទុកដាក់លើហឹងឬក៏យ៉ាងម៉េច? ប្រពន្ធ ក៏ជាចំណែកមួយជួយឲ្យគ្រួសាររីកចម្រើនដែរ។
២. ចរិតរើសអើងឆ្មើងឆ្មៃ
ត្រង់ចំណុចនេះសំដៅថា មនុស្សស្រីម្នាក់នោះ អាចស្រលាញ់អ្នកបាន តែគេមិនអាចរាប់អាន អ្នកនៅជុំវិញខ្លួនអ្នក ដូចជា មិត្តភក្ដិរបស់អ្នក បងប្អូនរបស់អ្នក គ្រួសាររបស់អ្នក។ ប្រសិនបើនាងមិនចេះសម្របខ្លួន ឆ្មើងឆ្មៃ មិនចូលចំណោម សួរថារៀបការហើយ អ្នកត្រូវនៅជាមួយនាងតែ២នាក់ឬយ៉ាងណា? អ្នកអាចនឹងលែងមានទំនាក់ទំនងជាមួយអ្នកណា សូម្បីតែគ្រួសាររបស់អ្នក ប្រសិនបើអ្នកព្រមតាមនាង។
៣.ចរិតក្មេងខ្ចីធ្វើអ្វីតាមទំនើងចិត្ត
ចំណែកមនុស្សស្រីប្រភេទនេះវិញ ជានិច្ចកាលតែងធ្វើអ្វីទៅតាមតែការគិតរបស់ខ្លួន ពេលខ្លះសូម្បីឪពុកម្ដាយនាង ក៏ហាមមិនបានផង។ ប្រសិនបើអ្នកស្រលាញ់នាង មិនខុសអីពីចាប់ក្ដាមដាក់ចង្អេរនោះទេ។ អ្នកនឹងហត់ចិត្ត ហត់មាត់ ព្រោះតែនាង ព្រោះតែចរិតក្មេងខ្ចីរបស់នាង។
៤. នៅជាបន្ទុករបស់ឪពុកម្ដាយនាងនៅឡើយ
នៅត្រង់ចំណុចនេះ គឺសំដៅដល់ភាពចាស់ទុំ និងភាពឯករាជ្យរបស់នាង ត្រូវសម្គាល់មើលថា តើនាងមានគោលដៅជាក់លាក់ សម្រាប់ខ្លួននាងហើយឬនៅ? នារីខ្លះ មួយថ្ងៃៗឃើញតែជួបជុំមិត្តភក្ដិ តែងខ្លួន ដើរលេង តែគ្មានជំនាញមួយឲ្យប្រាកដសោះ។ អ្នកគួរសម្លឹងនារីណា ដែលនាងតែងតែគិតគូរពីអនាគតរបស់នាង ជាជាងគិតតែពីរឿងសប្បាយធ្វើឲ្យតែឪពុកម្ដាយហត់មាត់។
៥. ចរិតតួឯកគិតថាគ្មានអ្នកណាស្មើ
នៅក្នុងគ្រួសារ នាងតែងឲ្យអ្នកគ្រប់គ្នា ស្របតាមនាង ទ្រនាង។ ចរិតនៅជាមួយមិត្តភក្ដិក្រអើតក្រទមដូចមានតែនាង។ បើមានស្នេហាវិញ ក៏ចូលចិត្តឲ្យតែសង្សារលួង គិតថាខ្លួនឯងធ្វើអីក៏ត្រូវ។ ដូច្នេះហើយ បើរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ គឺកាន់តែលំបាក ព្រោះអ្នកអាចនឹងឧស្សាហ៍ឈ្លោះជាមួយនាង បើអ្នកធ្វើអីមិនស្របតាមចិត្តនាងចង់បាន៕