• ជនជាតិបរទេសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្រម៉ុកលង់លក់យ៉ាងស្កប់ស្កល់ នៅម្តុំរង្វង់មូលចោមចៅ

    ភ្នំពេញ ៖ជនបរទេសម្នាក់ មិនដឹងថា មកពីណាទៅណា ទេីបមកដេកគៀនរបងនេះទៅវិញ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីឲ្យមកជួយសម្រួល ក្នុងការធ្វេីដំណើររបស់គាត់ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈ សូគីមិច រង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

    បើតាមអ្នករត់ម៉ូតូឌុបប្រចាំទីនោះ បានឲ្យដឹងថា ជនបរទេសខាងលើ ត្រូវបានគេឃើញ ចុះពីលើរុឺម៉កម៉ូតូកង់៣ តាំងពីវេលាម៉ោង១០យប់ថ្ងៃទី០៦ ខែកុម្ភៈម្លេះ ដោយគ្មានអ្នកចេះនិយាយភាសារជាមួយ មិនដឹងថា មកពីណាគោលបំណង់ទៅណា វង្វេង រកគោលដៅមិនឃើញទើបដេកនៅគៀនរបងអស់មួយយប់ ។

    ដោយប្រទះឃើញជនរូបនេះដេកលង់លក់ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ ប្រជាពលរដ្ឋចោមរោមមើលនិងងឿងឆ្ងល់ សមត្ថកិច្ចមូលដ្ឋានចុះទៅសាកសួរ រួមជាមួយអ្នកចេះភាសារ និយាយសាកសួរទើបដឹងរឿង បង្ហាញលិខិតឆ្លងដែនឲ្យមើល មានឈ្មោះ HANSEN TOR-ERIK អាយុ៤៤ឆ្នាំ ជនជាតិNORWAY លិខិតឆ្លងដែនលេខ33565303 ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ជាទេសចរណ៍ ។

    បើតាមការរៀបរាប់ ជនបរទេសរូបនេះ កាលពីយប់ថ្ងៃទី០៦ ខែមករា ម្សិលមិញ រូបគេក្រោយវិលត្រឡប់មកពីកម្សាន្តនៅក្រុងព្រះសីហនុវិញ គេត្រូវដំណើរឡើងយន្តហោះវិលទៅស្រុកកំណើតវិញ ហើយមិនដឹងថា ទៅរកយន្តហោះនៅឯណា ម្យ៉ាងយប់ជ្រៅទៅហើយ ទើបគេសម្រេចចិត្ត អង្គុយនៅទីនេះ រហូតដល់លង់លក់អត់ដឹងខ្លួន ។

    ដើម្បីសុវត្តិភាពដល់ជនបរទេសខាងលើ ក្នុងនាមចូលមកទេសចរណ៍ប្រទេសកម្ពុជា ទើបសមត្ថកិច្ចមូលដ្ឋាន ជួយសម្រួល និងឌុបជួនជនខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី សាកសួរបន្ត ងាយស្រួលជាង ក្នុងកិច្ចការងារដំណើររបស់គាត់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ