• អគ្គិភ័យលេបត្របាក់ផ្ទះ៤ខ្នង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

    (ត្បូងឃ្មុំ)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ក្នុងនោះ៣ខ្នង ជាផ្ទះឈើ (ឆេះអស់ទាំងស្រុង) និង១ខ្នងទៀត (ខូចខាតអស់ពាក់កណ្តាល) និងទ្រព្យសម្បត្តិជាច្រើនទៀត តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទីខែ០៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩៖០០នាទីព្រឹក ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

    ចំពោះករណីអគ្គិភ័យនេះ នៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ប៉ុន្តែតាមសេចក្តីរាយការណ៍បឋម ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីនេះអាចបណ្តាលមកពីការដុតសំរាម ខាងក្រោយផ្ទះរបស់ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមផ្ទះឆេះទាំងនោះ។

    បន្ទាប់ពីមានការអន្តរាគមន៍ភ្លាមៗ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អគ្កិភ័យដ៏សន្ធោសន្ធៅនេះ ត្រូវបានគ្រប់គ្រង និងបាញ់ទឹកពន្លត់រលត់វិញទាំងស្រុង នៅវេលាម៉ោងប្រមាណ១១៖០០នាទីព្រឹក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ក្នុងនោះមានរថយន្តរបស់អធិការដ្ឋាននគរបាល ស្រុកមេមត់ ស្នងការខេត្ត ស្រុកពញាក្រែក និងស្រុកតំបែរ។

    ដោយឡែក ទំហំនៃការខូចខាត នៅមិនទាន់ដឹងនៅឡើយទេ។ ព័ត៌មានលម្អិតនឹងរាយការណ៍ជូន តាមក្រោយជាបន្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ