• ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ ​តែង​សម្តែង​បែប​នេះ​ នៅ​មុខ​អ្នក …!

    អ្នក​នៅ​មុខ​អ្នក ក៏​មិន​ប្រាកដ​ថា​គេ​ជា​មនុស្ស​ល្អដែរ ទោះ​​បី​គេ​នៅ​មុខ​ធ្វើ​ដូចជា​ល្អ តែ​ធាតុ​ពិត​ស្អុយ​រលួយ​សឹង​​មិន​ចង់​ជឿ។ នេះ​ជា​សញ្ញា​បង្ហាញ​ងា​ មនុស្ស​អ្នក​រាប់​អាន​ជា​មនុស្ស​លាក់​មុខ​៖

    ១) មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​​អ្នក​ទេ​៖ រាល់​ពេល​គេ​និយាយ​ជា​មួយ​អ្នក​ គេ គ្រាន់​​តែ​និយាយ​ឲ្យ​ហើយ​ៗ ប៉ុណ្ណោះ ។ រី​ឯ​សម្ដី​អ្នក វិញ គេ​មិន​ចង់​នឹង​ស្ដាប់​ផង ព្រោះ​សម្ដី​អ្នក​វា គ្មាន​​ន័យ​អ្វី​ដែល​គេ​ត្រូវ​នឹង​ស្ដាប់​ទេ​​។

    ២) តែង​មាន​តម្រូវ​ការ​ពី​អ្នក​រហូត​៖ ទោះ​បី​គេ​មើល​ទៅ ជិតស្និទ្ធ​និង​ល្អ​ដាក់​អ្នក​មែន តែ​អ្នក​គួរ​សង្កេត​មើល​ទៅ ថា តើ​គេ​តែង​តែ​ទាមទារ​អ្វី​ពី​អ្នក​ញឹកញាប់​ឬ​អត់​។ បើ​មនុស្ស​រាប់​អាន​គ្នា​ពិត​ប្រាកដ ពួក​គេមិន​ដែល​សម្លឹង​អ្វី ពី​​អ្នក​ដទៃ ឡើយ។

    ៣) ជំនាញ​អែបអប៖ សម្ដី​អែបអប គឺ​មាន​គ្រប់​ពេល ហើយ​គ្មាន​អ្នក​ណា​ធ្វើ​ដូច​​ពពួក​ប្រភេទ​មនុស្ស​បែប​នោះ​ឡើយ។ គេតែង​តែ​អែប​អប​ ចង់​ឲ្យ​អ្នក​ជឿចិត្ត បន្ទាប់​មក​ គេ​អាច​ធ្វើ​អ្វី​លើ​អ្នក​បាន​គ្រប់​យ៉ាង​តែ​ម្ដង។

    ៤) កាយវិការ និង​ភ្នែក មិនទំនង​សោះ​៖ មនុស្ស​ក្រឡេចក្រឡុច និង​លាក់​ពុត មាន​កាយ​វិការ​និង​ ភ្នែក​សម្លឹង​គេ​ឯង មិន​ទំនង សោះ​តែ​ម្ដង។ ពួក​គេ​និយាយ​អ្វី​​មួយ​ ដោយ​មិន​ហ៊ាន​សម្លឹង​អ្នក​ចំ​ៗ ទេ ព្រោះ​គេ​មាន​ខ្លួន ភ័យ​ខ្លាច នឹង​ពាក្យ​សម្ដី​កុហក​របស់​ខ្លួន ៕



    ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
    ប្រភព៖ ឆាយ លីណា

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ