• យើងមកស្គាល់ អ្នកអង្គម្ចាស់ «នរោត្តម ចន្ទរង្សី» ក្នុងការតស៊ូប្រឆាំង និងពួកខ្មែរក្រហម

    – ប្រសូត : ឆ្នាំខាល គ.ស ១៩២៦ នៅអតីតព្រះរាជដំណាក់ព្រះបិតាទ្រង់ (ត្រង់ស្ថានទូតប្រទេសគុយវ៉ាត់សព្វថ្ងៃ ជិតវត្តបុទម)

    – ព្រះបិតា: ព្រះអង្គម្ចាស់ នរោត្តម ចន្ទ័លេខា (១៨៩១-១៩៧២)

    – ព្រះមាតា: អ្នកម្នាង តាត ( សារុនី ? )

    – ព្រះអយ្យិកោរ (ជីតា) : ព្រះបាទសម្តេចព្រះនរោត្តម

    – ព្រះអង្គម្ចាស់ មានភរិយា ២ អង្គ(? ) ៖

    • ភរិយាទី ១ : ព្រះនាងម្ចាស់ សុីសុវត្ថិ សាមានវោរាពង្ស (បុត្រីព្រះបាទសុីសុវត្ថិមុនីវង្ស)
    • ភរិយាទី ២ : អ្នកម្នាង មុីចាន់

    – ទ្រង់ត្រូវជាព្រះបិតុលា (ពូ) របស់ព្រះបរមរតនកោដ្ឋ សម្តេចឪ នរោត្តម សីហនុ

    – ទ្រង់មានព្រះជេដ្ឋា និង ព្រះអនុជ ៧អង្គ

    – នៅឆ្នាំ១៩៤២ ទ្រង់ចូលបំរើកងទ័ពជប៉ុន នៅប្រទេសកម្ពុជា

    – ទ្រង់ជាអតតីមេដឹកនាំខ្មែរឥស្សរះ ប្រឆាំងអាណានិគមបារាំង នាទសវត្សរ៍ទី៤០ និង ៥០

    – ទ្រង់ត្រូវបានជាប់ពិរុទ្ធ ៣ឆ្នាំ ពីបទរៀបគំរោងរដ្ឋប្រហារប្រឆាំង រដ្ឋាភិបាលសង្គមរាស្ត្រនិយម របស់សម្តេចឪនៅទសវត្សរ៍ទី៦០ ក្រោយចេញពីពន្ធនាគារ ទ្រង់ក្លាយជាប្រធាន កាសុីណូរដ្ឋ

    – ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ទ្រង់បានក្លាយជា ឧត្ដមសេនីយ៍ទោ មេបញ្ជាការកងពលតូចលេខ១៣ ខ្លាខៀវ ដ៏ល្បីល្បាញប្រចាំតំបន់ កំពង់ស្ពឺ-កំពង់សិលា។

    – បន្ទាប់ពីខ្មែរក្រហមចូលកាន់កាប់ ទីក្រុងភ្នំពេញ នៅខែមេសា ឆ្នាំ១៩៧៥ ទ្រង់មិនបានដាក់អាវុធចុះតាមបញ្ជាសេនាធិការយោធាក្រុងភ្នំពេញទេ ផ្ទុយទៅវិញ ទ្រង់រួមជាមួយនឹងកងទ័ពរបស់ទ្រង់បានរត់ចូលព្រៃ ម្តុំជិតគីរីរម្យ ដើម្បីតស៊ូប្រឆាំងនឹងពួកខ្មែរក្រហម រហូតដល់នាប្រហែលកំឡុងឆ្នាំ ១៩៧៦-១៩៧៧ ទ្រង់បានសុគតដោយខ្មែរក្រហមធ្វើឃាត កំឡុងពេលទ្រង់ដឹកនាំទ័ពវាយចេញទៅព្រំដែនប្រទេសថៃ។

    – ទ្រង់សុគតនៅឆ្នាំ ១៩៧៦-១៩៧៧ ?

    ប្រភព ៖ Chayavong

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ