• ​ខេត្ត​ព្រះសីហនុ​ បុណ្យ​ចូលឆ្នាំ​ចិន៣​ថ្ងៃ​ ខេត្ត​ទទួលបាន​ភ្ញៀវទេសចរ ៥៨.០០០នាក់ ថយចុះ ​៣៤,០៩%

    ខេត្ត​ព្រះសីហនុ​ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​ឲ្យ​ដឹង​បឋម​ថា ចំនួន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​កម្សាន្ត​ខេត្ត​ព្រះសីហនុ រយៈពេល ៣​ថ្ងៃ បុណ្យចូលឆ្នាំ​ចិន វៀតណាម និង​កូរ៉េ គឺ​ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ប្រមាណ ៥៨០០០​នាក់​។ លោក​បន្តថា ចំនួន​នេះ​បាន​ថយចុះ​៣៤,០៩% បើ​ប្រៀបធៀប​ពេលវេលា​ដូចគ្នា​ឆ្នាំ​២០១៨ មាន​ភ្ញៀវ​សរុប ៨៨០០០​នាក់​។​

    លោក​សុចិត្ រ​គ្រឹ​ស្នា បង្ហាញ​របាយការណ៍​ថា ចំនួន​ភ្ញៀវ​ចូលមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ សម្រាប់​ភ្ញៀវទេសចរ​ជាតិ​មាន​ប្រមាណ ៤៥៥០០​នាក់ បាន​ថយចុះ ៤២,៤៤%​។ ឆ្នាំ​២០១៨​មាន​ចំនួន ៧៩០៥០​នាក់​។​ ​ចំណែក​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​នាក់ ១២៥០០​នាក់ គឺ​បាន​កើនឡើង​ចំនួន ៣៩,៦៦% ដែល​កាលពី​ឆ្នាំមុន​មាន​ចំនួន ៨៩៥០​នាក់​។​

    ​ចំណែក​ភ្ញៀវ​ចូលមក​ខេត្ត​ព្រះ​សីះ​ហ​នុ តាម​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ មាន​ចំនួន ៤៩​ជើង​ហោះហើរ និង​មាន​ភ្ញៀវ​សរុប​ប្រមាណ ៥២២០​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិប្រមាណ​១៥០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ៥០៧០​នាក់​។ ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចេញទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា​សរុប​មាន​ចំនួន​ប្រមាណ​៩២៩០​នាក់ ស្រី​៣៧៦៧​នាក់​។ ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២៥៥៥​នាក់ ស្រី​១២៦៧​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ៦៧៣៥​នាក់ ស្រី​២៥០០​នាក់​។

    រីឯ​ភ្ញៀវទេសចរ​ចូលមក​ខេត្ត​ព្រះសីហនុ តាម​នាវា​ទេសចរណ៍​បរទេស ១​គ្រឿង កាលពី​ថ្ងៃ​ពុធ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ទេសចរ​សរុប​ចំនួន ២៨៨​នាក់ ស្រី​១៦៩​នាក់ និង​មាន​នាវិក​សរុប ១៩៥​នាក់ ស្រី​៤៧​នាក់​។​

    ​លោក តាំង សុចិត្រ​គ្រឹ​ស្នា ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា ចំពោះ​ភ្ញៀវទេសចរ​ចូលទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ព្រះសីហនុ​រួមមាន​៖ រមណីយដ្ឋាន​ក្បាលឆាយ​មាន មាន​ភ្ញៀវ​សរុប​ប្រមាណ ៣៦៥៤​នាក់​។ ភ្ញៀវទេសចរ​ជាតិ​មាន ៣២៨៩​នាក់ និង​អន្តរជាតិ​មាន​៣៦៥​នាក់​។ រមណីយដ្ឋាន​ថ្ម​រ៉ូង​មាន​ភ្ញៀវ​សរុប​ប្រមាណ ២៣៥០​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​២២៩០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​៦០​នាក់​។ រមណីយដ្ឋាន​ពិ​កនិក មាន​ភ្ញៀវទេសចរ​សរុប ៦៥០​នាក់​។ ភ្ញៀវទេសចរ​ជាតិ​៤៥៥​នាក់ និង​អន្តរជាតិ​១៩៥​នាក់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ