• កឺកឺចូលស្រុកគេ កុំចេះតែហ៊ាន! ឃាត់ខ្លួនជនជាតិចិន ៦នាក់ ក្រោយនាំគ្នាសុំទាននៅតាមដងផ្លូវ ក្នុងទីក្រុងបាងកក

    ជនជាតិចិនដែលអង្គុយលើរទេះរុញចំនួន ៦ នាក់ក្នុងនោះមានស្រ្តី ២ នាក់និងបុរស ៤ នាក់ស្ថិតលើទិដ្ឋាការជាអ្នកទេសចរត្រូវបានឃាត់ខ្លួនដោយសារនាំគ្នាសុំទាននៅតាមដងផ្លូវក្នុងទីក្រុងបាងកកប្រទេសថៃ។ ជនពិការដែលសុំទានទាំងអស់នោះទើបត្រូវបាននាំទៅបំភ្លឺនៅសន្និសីទព័ត៍មានរបស់ប៉ូលីសនៅថ្ងៃពុធ។

    ប្រធានអន្តោប្រវេសន៏លោកឧត្តមសេនីយ៍ Surachate Hakparn បាននិយាយថា “ពួកគេត្រូវបានឃាត់ខ្លួននៅតាមដងផ្លូវនៅស្ថានីយ៍រថភ្លើង Ari និង On Nut កាលពីថ្ងៃទី ១ ខែកុម្ភះ”។ ពួកគេបានជួលបន្ទប់សណ្ឋាគារនៅ Soi Intharama ហើយបាននាំគ្នាចេញទៅសុំទាននៅកន្លែងផ្សេងៗ នៅជុំវិញទីក្រុងបាងកកនៅពេលព្រឹកហើយត្រឡប់ទៅបន្ទប់វិញនៅពេលល្ងាច។ លោក Supachate បាននិយាយថាពួកគេបានប្ដូរកាក់ប្រាក់តូចៗដែលពួកគេសុំបាននៅតាមហាងលក់ទំនិញនានានៅជិតនោះ។

    អ្នកទាំងអស់នេះចូលមកប្រទេសថៃ សុទ្ធតែនៅលើទិដ្ឋការជាអ្នកទេសចរដែលបុរសទាំង ៤ នាក់នេះត្រូវបានគេស្គាល់ឈ្មោះថា Huang Yunlin អាយុ ៥៤ឆ្នាំ, Lei Fengjun អាយុ ៤៤ឆ្នាំ, Li Baishan អាយុ ៤៧ឆ្នាំ, Lin Yanjun អាយុ ៣៤ឆ្នាំ, និងស្រ្តីពីរនាក់ឈ្មោះថា Huang Genhua អាយុ ៣០ឆ្នាំនិង Lai Meilin អាយុ ៣២ឆ្នាំ។

    ពួកគេត្រូវបានចោទប្រកាន់ពីការសុំទានដោយល្មើសមាត្រាទី ១៣នៃច្បាប់ស្ដីពីការគ្រប់គ្រងសកម្មភាពអ្នកសុំទានដែលប្រកាសកាលពីឆ្នាំ ២០១៦។ អ្នកប្រព្រឹត្តល្មើសត្រូវជាប់ពន្ធនាគារអតិបរមាមួយខែ ឫនិងត្រូវពិន័យជាប្រាក់រហូតដល់ ១០,០០០បាត៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ bangkokpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ