• បច្ចេកវិទ្យាស្មាតហ្វូន ធ្វើឲ្យបរិយាកាសសោះកក្រោះ ក្នុងការជួបជុំសាច់ញាតិ ក្នុងកម្មវិធីបុណ្យចូលឆ្នាំចិន នៅជំនាន់នេះ

    ពិធីបុណ្យចូលឆ្នាំចិន វាអាចជាឳកាសដើម្បីអបអរសាទរឆ្នាំថ្មីនិងជួបជុំសាច់ញាតិ បងប្អូន សមាជិកគ្រួសារដ៏រទៃដែលជាពេលវេលានៃភាពកក់ក្ដៅ និងពោរពេញដោយការទំនាក់ទំនងរួមទាំងសេចក្ដីស្រលាញ់។ ទោះជាយ៉ាងណាក៏ដោយក៏មានបរិយាកាសសោះកក្រោះអំពីការជួបជុំបងប្អូនក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននៅជំនាន់បច្ចេកវិទ្យាស្មាតហ្វូនសម័យនេះ។

    សមាជិកគ្រួសារទាំងក្មេងទាំងចាស់តែងមកជួបជុំដើម្បីទទួលទានអាហារពេលល្ងាច តែវាមានការរំខានទាំងស្រុងដែលពួកគេកាន់ស្មាតហ្វូននៅក្នុងដៃរបស់ពួកគេ ជំនួសអោយភាពសប្បាយរីករាយនៃសមាជិកគ្រួសារដែលនៅជុំវិញពួកគេ។

    នៅក្នុងសម័យស្មាតហ្វូននេះវាមិនមែនជារឿងចម្លែកនោះទេ បើយើងមើលទៅមនុស្សដែលនៅជុំវិញខ្លួនយើង ពួកគេសឹងតែគ្រប់គ្នានឹងសម្លឹងមើលទៅអេក្រង់ទូរស័ព្ទរបស់ពួកគេ ទាំងដែលគេកំពុងអង្គុយនៅក្នុងហ្វូងមនុស្សជាច្រើនក៏ដោយ។ ពួកគេមិនដឹងពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលមានវត្តមាននៅទីនោះ ប៉ុន្តែបែរជារីករាយទៅនឹងអ្វីដែលនរណាម្នាក់បាននិយាយនៅលើបណ្ដាញផ្សព្វផ្សាយសង្គមទៅវិញ។

    តើបច្ចុប្បន្ននេះយើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលទំនាក់ទំនងបច្ចេកវិទ្យាឌីជីថលបានជះឥទ្ធិពលលើជីវិតពិតដល់កម្រិតណា? វាជារឿងសោកស្ដាយមួយ អ្វីដែលខ្ញុំអាចធ្វើបានឥឡូវនេះគឺសរសេរអត្ថបទនេះដោយសង្ឃឹមថាគ្រប់គ្នាដែលកំពុងរស់នៅក្នុងពិភពឌីជីថលក្នុងអំឡុងពេលចូលឆ្នាំចិនឫក្នុងពិធីផ្សេងៗ គួរតែផ្ដាច់ពីស្មាតហ្វូននិងចំណាយពេលជាមួយក្រុមគ្រួសាររបស់អ្នកទាំងអស់គ្នា៕

    អត្ថបទដោយ៖ RathDy

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ