• ជនជាតិចិន ជាច្រើននាក់ ត្រូវបានបញ្ជូនទៅប្រទេសខ្លួនវិញ ក្រោយរកឃើញថាមានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន

    កាលពីថ្ងៃចន្ទកន្លងមកនេះ នាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជូនជនជាតិចិន ១៧ នាក់និងជនជាតិថៃចំនួន ២នាក់ត្រឡប់ទៅប្រទេសរបស់ពួកគេវិញក្រោយពីត្រូវចោទពីបទប្រើប្រាស់គ្រឿងញៀន។

    លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធានស៊ើបអង្កេតនៅនាយកដ្ឋានបាននិយាយកាលពីម្សិលមិញថាអ្នកប្រើប្រាស់គ្រឿងញៀនត្រូវបានបញ្ជូនទៅប្រទេសរបស់ពួកគេវិញ។ លោកបានថ្លែងថា “យើងបានបញ្ជូនពួកគេទៅវិញនៅពេលរសៀល” លោកបានកត់សម្គាល់ថាជនជាតិចិនត្រូវបានបញ្ជូនទៅខេត្តក្វាងទុង និងជនជាតិថៃត្រូវបានបញ្ជូនទៅទីក្រុងបាងកក។

    អ្នកដែលត្រូវបញ្ជូនទៅវិញកាលពីថ្ងៃចន្ទម្សិលមិញនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២០ ខែមករានៅពេលដែលនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនបានវាយឆ្មក់មជ្ឈមណ្ឌលកម្សាន្តមួយកន្លែងនិងបានកំណត់ថាមានជនបរទេសចំនួន ៥៥ នាក់ដែលត្រូវចោទប្រកាន់ថាមានប្រើប្រាស់គ្រឿងញៀន និងជួញដូរថ្នាំញៀននៅក្នុងខណ្ឌចំការមន។

    លោកឧត្តមសេនីយ៍ឯក លឿក វណ្ណះ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀនបានមានប្រសាសន៏នៅពេលនោះថាមានជនបរទេសមាន ២៩នាក់ ចិន ២៣នាក់ ស្រ្តីជនជាតិថៃ ២នាក់ និងបុរសជនជាតិកូរ៉េខាងត្បូងម្នាក់។ មានជនជាតិខ្មែរ ៣នាក់ក្នុងនោះមានស្រ្តី ២នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ។ លោកបានមានប្រសាសន៍ថាការវាយឆ្មក់នៅមជ្ឈមណ្ឌលកម្សាន្ត PRO KTV ក្នុងសង្កាត់បឹងត្របែកត្រូវបានដឹកនាំដោយព្រះរាជអាជ្ញារតុលាការនៅម៉ោងប្រហែល ១២ និង ៣០ នាទីរសៀលថ្ងៃសៅរ៍បន្ទាប់ពីការឃ្លាំមើលរយះពេល ៣ សប្ដាហ៍។

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ khmertimeskh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ