• បាក់​អគារ​កំពស់ ៧​ជាន់​នៅ​តួ​ក​គី សម្លាប់​មនុស្ស ២​នាក់ និង​បាត់​ខ្លួន​ជាច្រើន​នាក់​

    មនុស្ស​ចំនួន​យ៉ាតតិច ២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត នៅពេល​អាគារ​កំពស់ ៧​ជាន់​មួយ​ខ្នង​បាន​បាក់​​រលំ​កាលពី​ថ្ងៃ​ពុធ​ម្សិលម៉ិញ​នេះ ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​អ៊ី​ស្តា​បុល ប្រទេស​តួ​ក​គី​។​

    ​រហូតមកដល់​ពេលនេះ ក្រុម​ជួយសង្គ្រោះ​ជាច្រើន​​បន្ត​ប្រតិបត្តិការ​ស្វែងរក​មនុស្ស​នៅ​រស់រានមានជីវិត ដែល​អាច​ជាប់​នៅ​ខាង​ក្រោម​​គំនរ​បាក់បែក​អគារ​ ។​

    ​មនុស្ស​ចំនួន ៦​នាក់​ ត្រូវបាន​គេ​ទាញ​ចេញ​ពី​គំនរ​បាក់​បាក់ និង​ត្រូវបាន​គេ​ដឹក​ជញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​ការិយាល័យ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ពុធ​ដដែល​នោះ​។​

    ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​មាន​គ្នា ៨៦​នាក់ និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ២៦​គ្រឿង​ផង​ដែរ ​នោះ​កំពុងស្ថិត​នៅ​កន្លែងកើតហេតុ​។​

    ​អគារ​កំពស់ ៧​ជាន់​នោះ​មាន​ផ្ទះ​ចំនួន ១៧​ខ្នង និង​មាន​មនុស្ស​រស់​នៅ​ចន្លោះ​ពី ២៧ ទៅ ៣០​នាក់ មុន​ពេល​វា​បាក់​រលំ​។​

    ​មនុស្ស​ចំនួន ១៥​នាក់ ​ត្រូវបាន​គេ​ជឿជាក់ថា កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​ ។​

    ​សេចក្តីប្រកាស​របស់​រដ្ឋាភិបាលបញ្ជា​ក់​ថា នៅ​ជុំវិញ​អគារ​តម្រូវឲ្យ​មាន​ភាពស្ងប់ស្ងាត់ ដូច្នេះ​ក្រុម​សង្គ្រោះ​​អាច​លឺ​សំឡេង​ពួក​អ្នក​ដែល​ជាប់​នៅ​ខាងក្រោម​កម្ទេចកម្ទី ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ