• សមត្ថកិច្ចខេត្តកណ្តាល គួរត្រួតពិនិត្យនិងដាក់ពិន័យឲ្យធ្ងន់ធ្ងរ ចំពោះសកម្មភាព ពលរដ្ឋអ្នកលក់ដូរ​ បោះសំរាមចូលទឹកទន្លេ

    ប្រជាពលរដ្ឋអ្នកលក់ដូរមួយចំនួនតូចនៅក្បាលកោះអន្លង់ចិន ក្នុងសង្កាត់អន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល បានយកសំរាមបោះចូលក្នុងទឹកទន្លេ។ នេះជាការអះអាងរបស់ម្ចាស់វីដេអូផ្ញេីមកកាន់អង្គភាពយេីងខ្ញុំ។

    សម្រាប់លោក​ ឈឿន​ ប៊ុនឆន​ មន្ត្រីនគរបាលមួយរូប​ បានអះអាងថា​ រូបវីដេអូនេះ​ គឺជាសកម្មភាពអ្នកលក់ដូរនៅខាងសង្កាត់ស្វាយរលំ​ មិនមែននៅសង្កាត់អន្លង់ចិនទេ។

    លោក​ ឈឿន​ ប៊ុនឆន​ កូនប្រុសលោក​ ផៃ​ ប៊ុនឈឿន​ អតីតអភិបាលខេត្តកណ្តាលដែរនោះ​ បានអះអាងថាសកម្មភាពពលរដ្ឋបោះសំរាមចូលទន្លេនេះកេីតមានច្រេីនឆ្នាំមកហេីយ។

    ទោះយ៉ាងណាលោកមិនបានបញ្ជាក់ថា​ តេីការបោះសំរាមបែបនេះកេីតមានតាំងពីជំនាន់ឪពុកលោកនៅជាអភិបាលខេត្ត ឬយ៉ាងណានោះទេ?

    តើបងប្អូនយល់យ៉ាងណាចំពោះសកម្មភាពរបស់ពួកគាត់?

    សូមអាជ្ញាធរក្រុងតាខ្មៅជួយពន្យល់អប់រំណែនាំគាត់ផង។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ