• កូនប្រុសអកត្តញ្ញូ សងគុណឪពុក ដោយហិង្សាវាយទាត់ធាក់ ព្រមទាំងយកដាវ កាំបិតបម្រុង កាប់សម្លាប់ឪពុកទៀត!

    តាកែវ៖ នៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ មាស ថា ភេទប្រុស អាយុ៥៤ឆ្នាំ (ជាជនរងគ្រោះ) រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

    កូនប្រុសអកត្តញ្ញូម្នាក់ ត្រូវបានប្រជាការពារភូមិ និងពលរដ្ឋជិតខាងចាប់ខ្លួនប្រគល់ឲ្យប៉ូលិសភ្លាមៗ ក្រោយពីបង្កហិង្សាវាយទាត់ធាក់ឪពុកបង្កើតខ្លួនឯងយ៉ាងចាស់ដៃ។
    ករណីបង្កហិង្សាដោយចេតនានិងគំរាមថានឹងសម្លាប់ពិតប្រាកដមែន នៅវេលាថ្ងៃកើតហេតុខាងលើ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ មាស វិចិត្រ ភេទប្រុស អាយុ២៧ឆ្នាំ ដែលត្រូវជាកូនបង្កើតជនរងគ្រោះ រស់នៅផ្ទះជាមួយគ្នា។

    ជនសង្ស័យបានធ្វើសកម្មភាពវាយទៅលើឪពុករបស់ខ្លួន ដោយទាត់ចំនួន៧ជើង និងវ៉ៃចំនួន៤ដៃ ព្រមទាំងយកដាវ និងកាំបិតបម្រុង កាប់សម្លាប់ឪពុករបស់ខ្លួនទៀតផង តែពេលនោះប្រជាការពារ និងប្រជាពលរដ្ឋជិតខាងបានចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ