• តើប្រទេសណាដែលឲ្យ ស្រ្តីមាន​សិទ្ធិ​បោះ​ឆ្នោត​មុន​គេ​លើ​ពិភពលោក?

    ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​ ឬ​ក៏​ការ​បោះឆ្នោត​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​មាន​អាយុ​កាល​រាប់ពាន់​ឆ្នាំ​មក​ហើយ តែ​មិន​មាន​វត្តមាន​ចូល​រួម​ពី​ស្ត្រី​ភេទ​ឡើយ​រហូត​ដល់​ឆ្នាំ ១៨៩៣។ ក្នុង​ឆ្នាំ​នោះ​ដែរ​ ប្រទេស​នូវែលហ្សេឡង់​ (New Zealand) បាន​ចេញ​ច្បាប់​អនុញ្ញាត​ស្ត្រី​គ្រប់​រូប​ចូល​រួម​បោះឆ្នោត​។

    ការ​ផ្ដល់​សិទ្ធិ​បោះឆ្នោត​នេះ ធ្វើ​ឡើង​ក្រោយ​យុទ្ធនាការ​ជាង​ ២០​ឆ្នាំ​របស់​ Mary Ann Muller និង​ Kate Sheppard រួម​ជាមួយ​សហភាព​គ្រិស្តសាសនា​កម្រិត​មធ្យម​របស់​ស្ត្រី​ដែល​ដឹកនាំ​ដោយ Anne Ward។ ពួក​គេ​បាន​ដាក់​ញត្តិ​ជា​ច្រើន​នៅ​សភា​ ជាមួយ​នឹង​ការ​ចុះ​ហត្ថលេខា​រាប់​ម៉ឺន​សំឡេង​ ដែល​ស្មើ​នឹង​ជាង​ ២៥​%នៃ​ចំនួន​ស្ត្រី​សរុប​នៅ​ប្រទេស​នូវែលហ្សេឡង់។

    ចាប់​ពី​ឆ្នាំ ១៨៨៧ សេចក្ដីព្រាងច្បាប់​ជា​ច្រើន​បាន​ឆ្លង​នៅ​សភា​ ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​ក្រុមប្រឹក្សា​នីតិកម្ម​ជាន់​ខ្ពស់ (ស្ថាប័ន​អ្នក​ធ្វើ​ច្បាប់​ជាន់​ខ្ពស់)។

    ​មាន​សកម្មជន​ទាមទារ​សិទ្ធិ​បោះឆ្នោត​អ្នក​ស្រី​ Catherine Fulton បាន​រៀបចំ​ការ​តវ៉ា​មួយ​ ដែល​នាំ​មាន​ចេញ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដែល​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ដល់​ស្ត្រី​។ តែ​សេចក្ដីព្រាងច្បាប់​មាន​បញ្ហា​ ដែល​ធ្វើ​ឲ្យ​មាន​ការ​បដិសេធ​។ ក្រោយ​មក​ក្នុង​ឆ្នាំ ១៨៩៣ ញត្តិ​របស់​សកម្មជន​ស្ត្រី​ទាំង​នោះ​ទទួល​បាន​ការ​គាំទ្រ​ពី​សភា​ជាន់​ទាប​យ៉ាង​ខ្លាំង​។

    នៅ​ក្នុង​សភា​ជាន់​ខ្ពស់​វិញ​ លោក​នាយករដ្ឋមន្ត្រី​ Richard Seddon បាន​ឡាំប៉ា​ក្រុមប្រឹក្សា​មួយ​ចំនួន​ ហើយ​សេចក្ដីព្រាងច្បាប់​ឆ្លង​បាន​សម្រេច​ដោយ​សម្រេច​ក្នុង​សំឡេង​ឆ្នោត​ ២០ ទល់​នឹង​ ១៨។ ជា​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី១៨ ខែ​កញ្ញា​ ឆ្នាំ​១៨៩៣ លោក​អភិបាល​ Lord Glasgow បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​បោះឆ្នោត​ដែល​ផ្ដល់​សិទ្ធិ​បោះឆ្នោត​ដល់​ស្ត្រី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ