• ជិះ PassApp យូរៗ ជ្រុលខ្លួនរួមភេទជាមួយអ្នកបើក, អ្នកបើក PassApp សុំរួមភេទម្តងទៀត តែនាងមិនព្រម ក៏គំរាមទម្លាយរូបថតអាក្រាត និងសម្លាប់

    (ភ្នំពេញ)៖ បុរសម្នាក់ដែលជាអ្នកបើកកង់បី PassApp ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃឃាត់ខ្លួន ពាក់ព័ន្ធករណីទម្លាយរូបថតអាក្រាតកាយ និងគំរាមកំហែងថានឹងសម្លាប់ទៅលើស្ដ្រីម្នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ដែលបានបង្ហាញនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩។

    របាយការណ៍ដដែលបានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញពីដើមបណ្តឹង និងសហការជាមួយលោក រៀល សុភិន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ២៩​ឆ្នាំ មុខរបរ​រត់កង់បី PassApp នៅថ្ងៃ​ទី៣០ ខែមករា ឆ្នាំ២០១៩ ទាក់ទងនឹងការគំរាមកំហែងថា នឹងសម្លាប់នារីម្នាក់ ក្រោយពីណាត់នារីនោះមករួមភេទមិនបានសម្រេច។

    បើតាមនារីរងគ្រោះបានអះអាងថា ខ្លួនបានស្គាល់ជនសង្ស័យ តាមរយៈការហៅ PassApp ជិះជាញឹកញាប់ ហើយក៏ត្រូវបានជនសង្ស័យលួងលោម ក្នុងន័យបោកមនោសញ្ចេតនា ឲ្យទៅរួមភេទជាមួយ ហើយលួចថតរូបអាក្រាត។ បន្ទាប់មក ជនសង្ស័យក៏បានទាក់ទងនារីរងគ្រោះឲ្យមករួមភេទទៀត តែជនរងគ្រោះបានបដិសេធ ពេលនោះ​ជនសង្ស័យក៏បានផ្ញើរូបអាក្រាតឲ្យមិត្តភិក្តមើល និងគំរាមថានឹងសម្លាប់ចោល បើសិនជាបានជួបម្តងទៀត។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួន តាមវិធានការផ្លូវច្បាប់ ក្រោមបទ​គំរាមកំហែងថានឹងសម្លាប់ និង​គំរាមកំហែងហែកកេរ្តិ៍។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវ និងចាត់ទុកជាសារមួយ សម្រាប់អប់រំដល់បងប្អូនទាំងអស់ឲ្យបានដឹងថា សម័យនេះជាសម័យបច្ចេកវិទ្យា ដែលតម្រូវឲ្យយើងមានការពិចារណាខ្ពស់ កុំជឿលើការលួងលោមរបស់ជនខិលខូចមួយចំនួន ដែលអាចបណ្ដាលឲ្យយើងរងគ្រោះនៅថ្ងៃមុខ៕​

    រូបតំណាង

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ