• ញាក់សាច់! ចូលឆ្នាំ​ចិន ​លោក ឌូតឺតេ ជួប​លោក គីម ជុងអ៊ុន នៅ​​ទីក្រុង​​ហុងកុង (មានវីដេអូ)

    (ហុងកុង)៖ បុរសពីរនាក់​បានបង្កភាពភ្ញាក់ផ្អើល​ឈូឆរនៅទីក្រុងហុងកុង​ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ តាមរយៈការ​តុប​តែង​ខ្លួន​​ដូចមេដឹកនាំ​កូរ៉េ​ខាងជើង​លោក គីម ជុងអ៊ុន និង ​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការ​ដកស្រង់​ការ​ផ្សាយ​ចេញពី​សារព័ត៌មាន South China Morning Post នៅរសៀល​ថ្ងៃចន្ទ ទី០៤​ ខែកុម្ភៈ ឆ្នាំ២០១៩។

    បុរសម្នាក់​ដែលជាតារាសម្តែងវ័យ ៥៤ឆ្នាំ​មកពីប្រទេសហ្វីលីពីន និងត្រូវគេស្គាល់​ដោយឈ្មោះថា Cresencio Extreme បាន​​បង្ក​ភាពភ្ញាក់ផ្អើល​ក៏ដូចជាភ័ន្ត​ច្រឡំជាខ្លាំង​ នៅពេលលោក​បានបង្ហាញខ្លួន នៅតាមទីសាធារណៈ​ដែលមានមនុស្សជួប​ជុំអ៊ូរអរ និង​នៅកន្លែងហាង​លក់អាហារ​ទាន់ចិត្ត ព្រមទាំងព្រះវិហារ​គ្រិស្តជាដើម។ ដោយឡែក​អ្នក​អមដំណើរជា​មួយគ្នាដែរ គឺបុរសម្នាក់ទៀត​​​ឈ្មោះ Howard X ដែលតែង​ខ្លួនដូច​លោក គីម ជុងអ៊ុន និងជាអ្នករស់នៅទីក្រុងហុងកុង​ផ្ទាល់។

    គួរជម្រាបថា ទីក្រុងហុងកុង​​មានជនជាតិហ្វីលីពីន​រស់នៅ​ប្រមាណ ២០០,០០០នាក់ ដោយភាគច្រើន​​ជាស្រ្តីដែលបម្រើ​​ការងារ​តាមផ្ទះ។ បច្ចុប្បន្ន​បុគ្គលមួយចំនួន​បានឆ្លៀត​ច្បាម​យកភាពល្បីល្បាញរៀងៗខ្លួន ​តាមរយៈមុខមាត់​ពួកគេដែលស្រដៀង​មេដឹកនាំ​ពិភពលោកល្បីៗក្នុងនោះ​មានអ្នក​មុខដូចលោក គីម ជុងអ៊ុន, លោក ដូណាល់​ ត្រាំ និង​នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ ជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ