ការប្រគំតន្រ្តី Tiger Street Football Festival 2019 បង្ហាញភាពអស្ចារ្យ ដល់អ្នកគាំទ្រក្រុងប៉ោយប៉ែត

ទីក្រុងប៉ោយប៉ែត៖ ក្រោយពីការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 ដ៏ស្វិតស្វាញនិងជក់ចិត្តបំផុតលើ ទីលានដែលមាន៦៨ក្រុមចូលរួមនោះសម្រាប់អ្នករស់នៅ ទឹកដីជាយដែននេះកាន់តែរំភើបជាមួយការប្រគំតន្ត្រីដ៏ធំជា មួយឆាកតន្រ្តីពោរពេញទៅដោយគំនិតច្នៃប្រឌិតបានទាក់ទាញទស្សនិកជន ឲ្យមកទស្សនាយ៉ាងច្រើនកុះករពេញទីលានផ្សា រាត្រីជិត សណ្ឋាគារផ្កាយ៥ ក្រុងប៉ោយប៉ែត ។

មិនតែប៉ុណ្ណោះភាពពុះកញ្ជ្រោល នៃការគាំទ្ររបស់បងប្អូនក្រោយការបង្ហាញវត្តមាន របស់តារាចម្រៀងជួរមុខ ល្បីៗដូចជាកញ្ញា ពេជ្រ សោភា លោក ណុប បាយ៉ារិទ្ធ លោក នីកូ កញ្ញា បាច់ គឹមមួយ ឈិន​ មានិច និងឌីជេ Maily។

លើសពីនេះទៅទៀតអ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធី លក់ជូនជាពិសេសសម្រាប់ការជាវស្រាបៀរថៃហ្គ័រមកទទួល ទានបណ្តើរ និងទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2019។សម្រាប់ការប្រកួតនៅថ្ងៃទី១ គណៈកម្មការ ប្រកួតបានចាប់ផ្តើមប្រកួតវគ្គជម្រុះ៦៨ ក្រុមដោយចម្រាញ់យកជើងខ្លាំង២៤ក្រុមតាមរូបមន្ត ហើយនៅថ្ងៃទី២ជើងខ្លាំង២៤ក្រុមនេះនឹងធ្វើការប្រកួតជម្រុះជ្រើសរើសយកតែ៦ក្រុមជើងខ្លាំងនិងក្រុមគ្រងជើងឯកប្រចាំមណ្ឌលទីក្រុងប៉ោយប៉ែតទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេសនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

សូមជម្រាបថា បទពិសោធន៍ដ៏អស្ចារ្យនៃការប្រកួតបាល់ទាត់ និងការប្រគំតន្រី្ត Tiger Street Football Festival 2019 នេះនឹងបន្តដំណើរ ទៅចែកជូន បងប្អូនដែលរស់នៅ ទឹកដីខេត្តសៀមរាប នៅថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេស សិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់ អន្តរជាតិច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព។ចំពោះសកម្មភាពផ្សេងៗ នៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៩ ប្រចាំមណ្ឌលប៉ោយប៉ែត ។

សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

ពិសាដោយការទទួលខុសត្រូវ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ