• ទីបំផុត​​ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ បានដាក់ឲ្យប្រេីប្រាស់នូវប្រព័ន្ធ​ E-Gate​ ជាផ្លូវការហើយ!

    ព្រឹកថ្ងៃសុក្រ​ ១២រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹង​ ថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ អញ្ជេីញជាអធិបតី​ ក្នុងពិធីដាក់ឲប្រេីប្រាស់ជាផ្លូវការនូវប្រព័ន្ធ​ E-Gate សម្រាប់ប្រជាពលរដ្ឋខ្មែរ​ ដែលប្រេីប្រាស់​ E-Passport​ (លិខិតឆ្លងដែនប្រភេទថ្មី​ សុពលភាព​ ១០ឆ្នាំ)​ នៅប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​អមដំណេីរដោយ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយករង​ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត​ និងបច្ចេកវិទ្យា​,​ លោកឧត្តមសេនីយ៍ទោ​ ប្រធាននាយកដ្ឋានច្រកទ្វារទី១​ លោកឧត្តមសេនីយ៍​ អនុប្រធាននាយកដ្ឋាន​ និងមានការចូលរួមពី​ នាយ-នាយរងប៉ុស្តិ៍​ នាយ-នាយរងផ្នែក​ និងមន្រ្តីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ