• ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បានបន្តទៅមណ្ឌលទី៥ ក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញជើងខ្លាំង ៤ មណ្ឌលរួចហើយ

    ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 បន្តទៅមណ្ឌលទី៥ នៅថ្ងៃទី ២-៣ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុងប៉ោយប៉ែត នៅបរិវេណផ្សាររាត្រី ជិតកាស៊ីណូផ្កាយ៥ បន្ទាប់ពីរកឃើញក្រុមខ្លាំងទាំង ២១ ចំនួន ៤ មណ្ឌលរួចហើយ ។

    ពិធីបើកសន្និសីទសារព័ត៌មាន ដែលនឹងប្រារព្ធនៅទីតាំង LEE HOTEL & SPA ស្តីពីការប្រកួត Tiger Street Football Festival 2019 នឹងមានការណែនាំអំពីរបៀបនៃការប្រកួតដោយយកចិត្តទុកដាក់ពីសំណាក់លោក ទុយ វិច្ឆិកា ជាប្រធានបច្ចេកទេស នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ របៀបផ្គូរផ្គងក្រុមសំរាប់ការប្រកួត Tiger Street Football Festival 2019 នៅថ្ងៃ សៅរ៍​ ទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

    បួនមណ្ឌលដែលបានធ្វើការប្រកួតរួចរួមមាន៖ មណ្ឌលខេត្តព្រះសីហនុ មណ្ឌលខេត្តតាកែវ មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលបាត់ដំបង បន្តស្វែករក ៦ ក្រុម ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៦ ដល់ ១៧ ខែមករា ឆ្នាំ២០១៩ ជាមួយនិងក្រុមខ្លាំង ៦ ផ្សេងទៀត បន្ទាប់ពីមណ្ឌលប៉ោយប៉ែត ។ ជាពិសេសក្រុមខ្លាំងទាំង ៨ មណ្ឌល និងមានឱកាសជួបជាមួយ និងតារាបាល់ទាត់អន្តរជាតិ Ronaldinho ផងដែរ ។

    គួររំលឹកថា ការប្រកួត Tiger Street Football Festivalនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើន ក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើម ។

    សូមបញ្ជាក់ថា ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់ច្រើនជាង ៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរ ថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០ មេដាយផ្នែករសជាតិ និងគុណភាពផងដែរ ៕

    សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH

    ពិសាដោយការទទួលខុសត្រូវ!!

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ