• ដូចរាល់ឆ្នាំ ភ្នំពេញនៅតែជាប់លេខ១ រឿងគ្រោះថ្នាក់ចរាចរ ក្នុងចំនោមខេត្តក្រុងទាំង ២៥…!

    ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ខែមករា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទាញអារម្មណ៏ សមាជិកអង្គប្រជុំ មកពី អង្គភាពជំនាញ និងអាជ្ញាធរដែនដី ក៏ដូចកំលាំងមានសមត្ថកិច្ច ក្នុងរាជធានីភ្នំពេញឱ្យចាប់អារម្មណ៍ថា ភ្នំពេញជាប់លេខ១ រាល់ឆ្នាំ ពីរឿងគ្រោះថ្នាក់ចរាចរណ៏ច្រើនជាងគេ ដែលទាមទាឱ្យអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ បង្កើនការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ ក្នុងរាជធានីភ្នំពេញ។

    លោកបន្តថា “យើងអាចទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រប់ប្រភេទបានល្អប្រសើរ,ការពារសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ តែបែរជាមកទប់មិនបានពីរឿងគ្រោះថ្នាក់ចរាចរ ទៅវិញ ដូច្នេះការពង្រឹងការអនុវត្តច្បាប់ចរាចរ ត្រូវតែហ្មត់ចត់បន្ថែមទៀត ទើបអាចប្រសើរ។

    លោកអភិបាលបញ្ជាក់ថា កន្លងមកគេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរ កើតមានពេលយប់ច្រើនជាងពេលថ្ងៃ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរៀងរាល់ថ្ងៃ ក្នុងចំនួនច្រើន ហើយចំណុចដែលគួរអោយហូសចិត្តនោះ គឺសូម្បីតែរថយន្តដឹកទឹកកក ដ៏ចាស់ទ្រុឌទ្រោមក៏មានបិទស្លាកបានត្រួតពិនិត្យបច្ចេកទេសដែរ។

    តាមសេចក្តីរាយការ របស់លោកឧត្តមសេនីយ៏ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០១៩នេះ បទល្មើសគ្រប់ប្រភេទ បានថយចុះច្រើន។ ជាមួយគ្នានេះ លោក អភិបាលបានថ្លែងអំណរគុណ ដល់កំលាំងសមត្ថកិច្ច អាជ្ញាធរដែនដី ដែលបានប្រឹងប្រែងចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈក្នុងរាជធានីភ្នំពេញបានល្អប្រសើរ និងទទួលបានការកោតសរសើរ ពីប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំ សំរាប់ ពិធីសំខាន់ៗចំនួន៣កន្លងមកនេះ មានពិធីសម្ពោធវិមានឈ្មះៗ ពិធីឆ្លងឆ្នាំសកល និងបុណ្យ៧មករាជាដើម។
    លោក សង្ឃឹមយ៉ាងមុតមាំថា កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តរួមគ្នា អនុវត្ត ច្បាប់ចរាចរជើងគោក ឱ្យបានកាន់តែខ្លាំងក្លារថែមទៀតដើម្បីរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរនៅរាជធានីភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ