• ឥណ្ឌា៖ ធ្លាក់​យន្តហោះចម្បាំងទិញពីបារាំង បណ្តាល​ឲ្យពីឡុតពីរ​នាក់​ស្លាប់

    (ញូដេលី)​៖ យន្តហោះចម្បាំង​​មួយគ្រឿង​របស់កងទ័ព​អាកាសឥណ្ឌា បានធ្លាក់ និងផ្តាច់ជីវិតអាកាសយានិកពីរនាក់ នៅ​ទីក្រុង ប៊ែងហ្គាលូរូ (Bengaluru ឬ Bangalore) នៃរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូង​ប្រទេស។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

    បើតាមការអះអាង​ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក​​នៃប្រទេសឥណ្ឌា យន្តហោះចម្បាំង​​ផលិត​ឡើងដោយ​​បារាំង​ធុន Mirage ដែល​លឿនជាង​សំឡេង​​មួយ​គ្រឿង បានធ្លាក់នៅ​ក្នុងបរិវេណព្រលានយន្តហោះ​មួយកន្លែង ដែលជាកម្មសិទ្ធិ​​របស់ក្រុមហ៊ុន​ផលិត​យន្តហោះ​ឥណ្ឌា ហិណ្ឌូស្តង់ (Hindustan Aeronautics Limited) ហើយ​ហេតុការណ៍​​នេះបានបង្កឲ្យមានផ្សែង​ភ្លើង​ខ្មៅ​ទ្រុប អណ្តែត​ឡើងយ៉ាងកញ្ជ្រោលទៅលើ​​ផ្ទៃ​មេឃ។

    គួរជម្រាបថា ជាលទ្ធផលអាកាសយានិក​ម្នាក់ របស់យន្តហោះចម្បាំង​ខាងលើ​បានស្លាប់ភ្លាមៗ រីឯម្នាក់ទៀត​ត្រូវគេ​រាយការណ៍ថា​​ ដំបូងបានទទួល​រងរបួសធ្ងន់ ហើយ​បន្ទាប់មក​ក៏បាត់បង់​ជីវិតដែរ។ ដោយឡែកមូលហេតុ​នៅពីក្រោយការណ៍​ធ្លាក់ មិនទាន់ត្រូវអាជ្ញាធរ​បញ្ជាក់ឲ្យដឹងនៅ​ឡើយនោះ ប៉ុន្តែគេសង្ស័យថា​ វា​អាច​មកពីកំហុសពីឡុត​​ផ្ទាល់ ឬក៏មកពីបញ្ហាបច្ចេកទេស​របស់​យន្តហោះ។ យន្តហោះ Mirage ខាងលើនេះ ឥណ្ឌាបានទិញពីបារាំងនៅអំឡុង​ទសវត្សរ៍១៩៩០ ដោយក្នុងមួយ​គ្រឿងតម្លៃ ២៣លានដុល្លារ​អាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ