• អតីតបវរកញ្ញា​ពិភពលោករបស់ថៃ លោកស្រី Apasra Hongsakul អាយុ ៧២​ឆ្នាំឆ្នាំហើយ តែសម្រស់វិញ ក្មេងៗសុំខ្មាស់!

    (ថៃ)៖ លោកស្រី Apsara Hongsakul ត្រូវបានគេស្គាល់ថា ជាបវរកញ្ញាថៃដំបូងគេបង្អស់ ដែលបានគ្រងតំណែង ជាបវរកញ្ញាពិភពលោកក្នុងកម្មវិធី «Miss Universes» កាលពី១៩៦៥។ អ្វីដែលគ្រប់គ្នាកោតសរសើរ និងចាប់ អារម្មណ៍នោះ គឺមកទល់នឹងបច្ចុប្បន្ននេះ លោកស្រីនៅតែមានរូបសម្រស់ទាក់ទាញ និងស្រស់ស្អាត មិនចាញ់ តារាជំនាន់ក្រោយនោះទេ បើទោះបីជា ឈានចូលវ័យ ៧២ឆ្នាំក្តី។

    ទន្ទឹមគ្នានេះ បវរកញ្ញាជើងចាស់ Apsara Hongsakul ក៏ត្រូវបានគេដឹងថា គឺជាម្ដាយបង្កើតរបស់លោកតារាប្រុស Pok Passakorn ស្វាមីរបស់តួឯកស្រីអ្នកនាង Margie Rasri ផងដែរ។ ខណៈតារាប្រុសរូបនេះ ពិតជាគោរព ស្រឡាញ់ម្តាយរបស់ខ្លួនជាខ្លាំង ព្រោះទស្សនិកជនសម្គាល់ឃើញថា នៅលើខ្នងរបស់លោក មានសាក់រូបអ្នក ម្ដាយរូបស្អាតម្នាក់នេះ ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់ យ៉ាងជ្រាលជ្រៅទៅកាន់ម្តាយ។

    បន្ថែមពីនេះ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ជាងនេះ គឺក្រុមគ្រួសារដ៏កក់ក្តៅរបស់ អតីតបវរកញ្ញ ពិភពលោក គឺលោកស្រី Apasra Hongsakul ពិតជាមានសុភមង្គលជាខ្លាំង ខណៈ Margie Rasri ដែលជាកូនប្រសារស្រី ដែលទើបនឹងរៀបការចូលគ្រួសារនេះថ្មីថ្មោង ហាក់មានភាពស្រស់ស្រាយគ្រប់ពេល ខណៈបច្ចុប្បន្ន Margie Rasri កំពុងមានផ្ទៃពោះកូនដំបូង ក៏ទទួលបានការយកចិត្តទុកដាក់ពីស្វាមី និងក្រុមគ្រួសារផងដែរ។

    គួរជម្រាប់ថា លោកស្រី Apasra Hongsakul ទោះបច្ចុប្បន្នមានឈ្មោះ ត្រឹមជាអតីតបវរកញ្ញាក្តី តែមានទស្សនិក ជនជាច្រើន គោរព និងគាំទ្រលោកស្រី ខណៈទស្សនិកជនតែងតែឃើញវត្តមាន របស់លោកស្រីចូលរួម ក្នុងកម្ម វិធីកំសាន្ត ជាញឹកញាប់ផងដែរ។ អ្វីដែលសំខាន់ គ្រប់គ្នាកំពុងតែចង់ដឹង ពីវិធីសាស្រ្តក្នុងការថែរក្សាសម្រស់ របស់តារាជើងចាស់រូបនេះជាខ្លាំង ហើយសង្ឃឹមថាថ្ងៃណាមួយ លោកស្រីនឹងចែករំលែកពីបទពិសោធផ្ទាល់ខ្លួន ក្នុងការថែសម្រស់ឱ្យក្មេងជាងវ័យ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ