• CNN៖ កិច្ចប្រជុំកំពូលលើកទីពីរ​រវាង លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងធ្វើឡើងនៅវៀតណាម

    (វ៉ាស៊ីនតោន)៖ យោងតាមប្រភពព័ត៌មានជិតស្និទ្ធនឹង​​ការរៀបចំកិច្ចប្រជុំកំពូល​​រវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង​ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ​ជំនួបលើកទីពីរ​រវាងមេដឹកនាំទាំងពីរ នឹងធ្វើឡើង​នៅប្រទេស​វៀត​ណាម​នៅ​ចុងខែកុម្ភៈនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។

    ​កន្លងមកនេះ វៀតណាម​ត្រូវមនុស្សភាគច្រើនសន្និដ្ឋានថា គឺជាទីតាំងដែលកិច្ចប្រជុំកំពូល​លើកទីពីរ​រវាង​ លោក ដូណាល់ ​ត្រាំ និង លោក គីម ជុងអ៊ុន នឹងរៀបចំឡើង ខណៈសេតវិមានអាមេរិក​បានប្រកាសឲ្យដឹងពីជំនួបកំពូលនេះ ​កាលពីពាក់កណ្តាល​ខែមករា ក្រោយពី​ប្រធានកិច្ចចរចានុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម យ៉ុងចុល បានមកទស្សនកិច្ចនៅ​វ៉ាស៊ីន​តោន។

    គួរជម្រាបថា រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានបង្ហើបឲ្យដឹងផងដែរថា ​កិច្ចប្រជុំកំពូលខាងលើនឹង​ប្រព្រឹត្តទៅ​នៅក្នុងតំបន់អាស៊ី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ