• មកស្គាល់ពីទិដ្ឋភាពទីក្រុង ដែលលំនៅដ្ឋាន មានតម្លៃថ្លៃបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០១៩ នេះ

    យោងតាមការស្ទៀបស្ទង់ពីតម្លៃលំនៅដ្ឋានអន្តរជាតិដែលមានប្រជាប្រិយភាពប្រចាំឆ្នាំលើកទី ១៥ បានបង្ហាញពីទីក្រុងដែលមានតម្លៃថ្លៃៗជាងគេបំផុតនៅជុំវិញពិភពលោក។ ដែលការសិក្សានេះបានវិភាគទៅលើទីផ្សារលំនៅដ្ឋានចំនួន ៣០៩កន្លែងដែលស្ថិតនៅក្នុងប្រទេសអូស្រ្តាលី កាណាដា ហុងកុង អៀរឡង់ នូវែលសេឡង់ សិង្ហបុរី អង់គ្លេស និងសហរដ្ឋអាមេរិក។

    ដើម្បីបង្កើតចំណាត់ថ្នាក់វាត្រូវមើលលើទិន្នន័យពីត្រីមាសទី ៣ នៃឆ្នាំ ២០១៨ ដែលបានប្រើវិធីសាស្រ្ត “ច្រើនមធ្យោបាយ” រកតម្លៃផ្ទះមធ្យមដែលបែងចែកដោយប្រាក់ចំណូលគ្រួសារជាមធ្យម។

    ការស្ទៀបស្ទង់នេះបង្ហាញពីទីផ្សារលំដ្ឋានធំៗ ដែលទីផ្សារអចលនទ្រព្យសំខាន់ៗមិនអាចរកទិញបានភាគច្រើនស្ថិតនៅក្នុងប្រទេសអូស្រ្តាលី នូវែលសេឡង់ និងចិន។ ខាងក្រោយនេះជាទីក្រុងដែលមានតម្លៃលំនៅដ្ឋានថ្លៃបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០១៩ ដែលបានចែកចំណាត់ថ្នាក់ជាមធ្យមតាមលំដាប់លំដោយ៕

    10. San Francisco, California, US – 8.8

    9. Auckland, New Zealand – 9.0

    8. Tauranga-Western Bay of Plenty, New Zealand – 9.1

    7. Los Angeles, California, US – 9.2

    6. San Jose, California, US – 9.4

    5. Santa Cruz, California, US – 9.6

    4. Melbourne, Australia – 9.7

    3. Sydney, Australia – 11.7

    2. Vancouver, Canada – 12.6

    1. Hong Kong, China – 20.9

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ businessinsider

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ