• តោះ! មើលវីដេអូស្តែងៗតែម្តង ដោយបើកបរងងុយដេក ភ្នែក​បើក​ពុំរួច ​ទៅបុក​រថយន្ត​ធំ​១​គ្រឿង​យ៉ាងសាហាវ​… (​វីដេអូ​)

    នេះ​ជា​ខណៈពេល​ដ៏​សែន​រន្ធត់​មួយ នៅពេលដែល​បុរស​ម្នាក់​នៅក្នុង​ប្រទេស​ចិន បាន​ខំប្រឹង​បើករថយន្ត​ទាំង​ស្ថានភាព​ងងុយដេក បណ្តាល​ឲ្យ​រេ​ពេញ​ផ្លូវ​គួរ​ឲ្យ​ស្រៀវ​បំផុត ហើយ​ទីបំផុត បាន​ព្រលះ​ជាមួយ​រថយន្ត​ធុន​ធំ​១​គ្រឿង ដែល​បើក​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា​យ៉ាង​សាហាវ​តែម្តង ។​

    តាមរយៈ​វីដេអូ​ឃ្លី​ប យក​ចេញពី​កាមេរ៉ា​កត់ត្រា​បាន បានបង្ហាញ​ឲ្យ​ឃើញ​តៃកុង​ម្នាក់ បាន​កំពុងបើក​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ទាំង​ភ្នែក​បើក​ពុំរួច ។ ប៉ុន្តែ គាត់​ពិតជា សំណាង​ហើយ ដែល​ពុំ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅក្នុង​ហេតុការណ៍​បុក​គ្នា​ដ៏​មហា​រន្ធត់​នេះ ។

    ​នេះ​ជា​វីដេអូ​ឃ្លី​ប​មួយ ត្រូវបាន​គេ​ចែករំលែក​យ៉ាង​ផុសផុល ជាមួយ​បំណង​ដាស់តឿន​ដល់​អ្នកបើកបរ​ទាំងឡាយ ត្រូវមាន​ការប្រុងប្រយ័ត្ន និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់បំផុត ក្នុងការ​បើកបរ​នៅលើ​ដងផ្លូវ​សាធារណៈ ដើម្បី​ជៀសផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង និង​អ្នកទទៃ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ