• សម្រាប់ខែដំបូងក្នុងឆ្នាំ ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង ២៧ម៉ឺននាក់ និងរកចំណូលបានជាង ១២លានដុល្លារ !

    (សៀមរាប)៖ ក្នុងខែមករា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេសចំនួន២៧១,០៥០នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ៨ភាគរយ បើធៀបទៅនឹងខែមករា ឆ្នាំ២០១៧ សម្រាប់ចំណូលដែលទទួលបាននៅខែមករា ចំនួន១២,៣៨០,៧០៥ដុល្លារ ធ្លាក់ចុះ៨.១៥ភាគរយ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

    របាយការណ៍បានបញ្ជាក់ថា ចំណូលដែលបានពីការលក់សំបុត្រ ក្នុងខែមករាកន្លងទៅនេះ ត្រូវដកចំនួន៥៤២,១០០ដុល្លារ ឧបត្ថម្ភដល់មូលនិធីមន្ទីរពេទ្យគន្ធបុប្ផា។

    សូមជម្រាបថា នៅឆ្នាំ២០១៨ ភ្ញៀវបរទេសចំនួន២,៥៩០,៨១៥នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ទទួលចំណូល១១៦.៦៤លានដុល្លារអាមេរិក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ