• Pulisic ផ្ទេរ​ទៅ​កាន់ Chelsea ក្នុងតម្លៃ ៧៥.៥លានដុល្លារ ដែលក្លាយជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ ក្នុង​ទីផ្សារ​ដោះ​ដូរ​នា​ខែ​មករា​នេះ

    (ក្រុងឡុងដ៍)៖ រដូវកាលទីផ្សាដោះដូរកីឡាករនៅទ្វីបអឺរ៉ុប ក្នុងរយ:ពេលជិត ១ខែមកនេះ មានក្លឹបជាច្រើនបានចំណាយទំហំទឹកប្រាក់ក្នុងទាញយកកីឡាករដែលក្លឹបចង់បានមករួមក្រុមបន្ត ខណ:មានទាំងការទិញផ្តាច់ និងជាលក្ខខណៈខ្ចីជើង ព្រមទាំងមានតម្លៃមធ្យម និងតម្លៃថ្លៃ ជាក់ស្តែងក្នុងចំណោមកីឡាករទាំងនោះមានតែ ៥នាក់ក្នុងបច្ចុប្បន្នដែលទទួលបានតម្លៃផ្ទេច្រើនជាងគេ។

    នៅសល់តែរយ:ពេលមិនយូរប៉ុន្មានទៀតទេ រដូវកាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០១៩នេះនឹងត្រូវបិទហើយនៅទ្វីបអឺរ៉ុប ក្នុងនោះកីឡាករខ្សែបម្រើ Christian Pulisic ជាប់ជាខ្សែបម្រើថ្លៃជាងគេក្នុងរដូវកាលនេះ វាពិតជាភ្ញាក់ផ្អើលបំផុតនៅក្នុងការដោះដូរ។

    ១៖ Christian Pulisic មានតម្លៃ ៧៥.៥លានដុល្លារ ផ្ទេរពីក្លឹបអាលឺ្លម៉ង់ Borussia Dortmund ទៅកាន់ Chelsea។
    ២៖ Leandro Paredes មានតម្លៃ ៥៥.៥លានដុល្លារ ផ្ទេរពីក្លឹប FC Zenit Saint Petersburg របស់រុស្ស៊ីទៅកាន់ក្លឹប Paris Saint-Germain របស់បារាំង។
    ៣៖ Lucas Paqueta មានតម្លៃ ៤១.៣លានដុល្លារ ផ្ទេរពីក្លឹប Flamengo របស់ប្រេស៊ីល ទៅកាន់ក្លឹប AC Milan របស់អ៊ីតាលី។
    ៤៖ Krzysztof Piatek មានតម្លៃ ៤១.៣លានដុល្លារ ផ្ទេរពីក្លឹប Genoa ទៅកាន់ AC Milan ដែលមានមូលដ្ឋានក្នុងលីគកំពូលអ៊ីតាលី Serie A ដូចគ្នា។
    ៥៖ Dominic Solanke មានតម្លៃ ២៥.០៣លានដុល្លារ ផ្ទេរពីក្លឹប Liverpool ទៅកាន់ក្លឹប Bournemouth ដែលមានមូលដ្ឋានក្នុងក្របខណ្ឌអង់គ្លេស Premier League ដូចគ្នា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ