• បទបញ្ជាមានតែលើក្រដាស់ តែគ្មានមន្ត្រីណាអនុវត្តន៍ ធ្វើឲ្យ​ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃ​សមុទ្រ ស្ទឹង… ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​

    ខេត្ត​ព្រះសីហនុ​ ៖ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៩ បានចេញ​លិខិត​រំលឹក​ដល់​អភិបាលខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ រួមមាន​៖ ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង ឲ្យ​ពង្រឹងសកម្មភាព ស្តី​ពី​ការការពារ និង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃ​សមុទ្រ ស្ទឹង ព្រែក និង​ផ្លូវទឹក ដែល​ត​ភ្ជាប់​ទៅ​នឹង​សមុទ្រ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ឲ្យមាន​ប្រសិទ្ធភាព​។​

    លិខិត​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដដែល​បាន​រំលឹក ឬ​ដាស់​ស្មារតី​ដល់ លោក​លោកស្រី ដែល​ជា​អភិបាលខេត្ត​ជាប់​សមុទ្រ​ទាំង​៤ ឲ្យ​ងាក​មក​បន្តការងារ​គិរ​គូ​ពង្រឹង​ការអនុវត្តឲ្យ​មានប្រ​សិទ្ធ​ភាព នូវ​ផែនការ​ការពារ និង​អភិរក្ស ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃ​សមុទ្រ ស្ទឹង ព្រែក ព្រៃ​លិច​ទឹក ឬ​ព្រៃកោងកាង និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅ​នឹង​សមុទ្រ នៅតាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព និង​ឲ្យបាន​គង់វង្ស​..​។​

    ​ទាក់ទិន​បញ្ហា​នេះ ក្រុម​អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មួយចំនួន ថ្លែង​គាំទ្រ ចំពោះ​ការចេញលិខិត របស់​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ ដែល​បាន​ផ្ញើ​សារ​រំលឹក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​សារជាថ្មី​ម្តងទៀត​នៅពេលនេះ​។ ប៉ុន្តែ​ពួកគេ​ហាក់​មាន​ជំនឿ​តិចតួច ទៅលើ​ប្រសិទ្ធភាព​ចុះ​អនុវត្ត​ការងារ របស់​អភិបាលខេត្ត​ជាប់​សមុទ្រ​ទាំង ៤​ថា អាចអនុវត្ត​ការងារ​បាន​ជោគជ័យ​នោះទេ​។​

    ​យ៉ាងនេះក្តី ពួកគេ​នឹង​រង់ចាំ​មើល​ការអនុវត្ត​ច្បាប់ ឬ​ការចុះអនុវត្ត​ខ្លឹមសារ​ស្តីពី​ការពង្រឹង​ការចុះអនុវត្ត​ច្បាប់​ការពារ​ធនធាន​ធម្មជាតិ​ខាងលើនេះ ថា​តើ​មាន​ប្រសិទ្ធភាព ត្រឹម​កំរិត​ណា​?​។ ព្រោះ​តាម​ការកត់សម្គាល់​កន្ល​ង​មក បទបញ្ជា​ចេញពី​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន ជាពិសេស សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដាក់​ជូន​មន្ត្រី​ថ្នាក់ក្រោម តាម​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ គឺ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​ទេ ហើយ​មាន​អភិបាល​ខេត្ត​ជា​ប់ស​មុទ្យ​មួយចំនួន ហាក់​បាន​ធ្វើ​សកម្មភាព​ផ្អើន​ទៅ​នឹង​បទ​បញ្ជា របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ថែមទៀត​ផង ដោយ​អនុញ្ញាតិ​ឲ្យ​បទល្មើ​សចូល​ទន្ទ្រាន់​កាប់​កាប់​ដី​សាធារណៈ របស់​រដ្ឋ ដី​ចំណី​អូរ ស្ទឹង បឹង ព្រែក​ធម្មជាតិ ព្រៃឈើ ព្រៃកោងកាង ឬ​ដី​ព្រៃ​លិច​ទឹក ដី​ចំណី​សមុទ្រ និង​ធនធាន​ផ្សេងៗ​ទៀត បាន​បន្ត​កើតមាន​រហូត​មកដល់​ពេលនេះ ដោយ​គ្មាន​ការទប់ស្កាត់​នោះទេ នៅតាម​តំបន់​មួយចំនួន​នៃ​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​នៅ​កម្ពុជា​។​

    ​ត្រង់​ចំណុ​ចនេះ​ក្រុម​អ្នក​ស្រលាញ់​បរិស្ថាន បាន​អះអាង​ថា បទល្មើស​ចូល​ទ​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ ដី​ចំណី​ឆ្នេរ ដី​ចំណី​ដៃ​សមុទ្រ ស្ទឹង ព្រែក បឹង​ធម្មជាតិ និង​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅ​នឹង​សមុទ្រ បាន​បន្ត​កើតមាន ឬ​បន្ត​មាន​ការរំលោភ​ធ្វើ​កម្មសិទ្ធិ​ឯកជន បាន​បន្ត​កើតមាន ប៉ុន្តែ​គ្មាន​ការទប់ស្កាត់ ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោក​លោកស្រី ដែល​ជា​អភិបាលខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ​។ ព្រោះ​សង្កេតឃើញ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ នៅតាម​បណ្តា​ខេត្ត​មួយចំនួន បាន​បន្ត​សកម្មភាព​រំ​លោភ​ដី​សាធារណៈ របស់​រដ្ឋ ធ្វើ​កម្មសិទ្ធិ​ឯកជន​បាន​បន្ត​កើតមាន​ដដែល​..។

    ​សូម​អាន​លិខិត របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ផ្ញើជូន​អភិបាលខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ ដូចខាងក្រោម ​៖

    ប្រភព៖ CEN
    ដោយ ​៖ ដែន សីមា​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ