• សភាអឺរ៉ុប​ប្រកាសទទួលស្គាល់​លោក Juan Guaido ជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា

    (ព្រុចសែល)៖ សភាអឺរ៉ុប​ប្រកាសបានសម្រេចទទួលស្គាល់​​ ការប្រកាស​របស់មេបក្ស​ប្រឆាំងវេណេស៊ុយអេឡាលោក ចូអាន ហ្គៃដូ (Juan Guaido) ដែលបានតែងតាំងខ្លួនឯងធ្វើ​ជាប្រធានាធិបតីស្តីទី​​នៃប្រទេសអាមេរិកឡាទីនមួយនេះ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

    ក្រុមសមាជិកសភានៃសហភាពអឺរ៉ុប​បានមូល​មតិ​គ្នា​បោះ​ឆ្នោត​គាំទ្រ​​លើ​សេចក្តីសម្រេចមួយ ដើម្បីទទួលស្គាល់​លោក Guiado ជាប្រធានាធិបតីស្តីទី​របស់វេណេស៊ុយអេឡា និងបានអំពាវនាវឲ្យរដ្ឋាភិបាល​នៃប្រទេសដែលជាសមាជិករបស់ខ្លួន​ធ្វើ​បែបនេះ​ដែរ។

    គួរជម្រាបថា ទាក់ទិននឹងវិបត្តិនយោបាយដ៏តានតឹងនៅ​ក្នុង​ប្រទេសវេណេស៊ុយអេឡា ​បណ្តាប្រទេសអឺរ៉ុប​មួយ​ចំនួន​ធំ​ដូច​ជា​បារាំង អេស៉្បាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងហូឡង់ជាដើម បានទុកពេល០៨ថ្ងៃឲ្យ​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ា់ឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ ខណៈ​បើលើសពីរយៈពេលនេះ ហើយលោក ម៉ាឌូរ៉ូ នៅតែមិនព្រមធ្វើតាម​នោះ​ ពួកគេ​នឹង​ទទួល​ស្គាល់ លោក​​Guaido ជាប្រធានាធិបតី​ស្របច្បាប់របស់​វេណេស៊ុយអេឡា ដូចទៅនឹង​សហរដ្ឋអាមេរិក​ព្រមទាំង​សម្ព័ន្ធមិត្តមួយចំនួន​របស់​ទីក្រុងវ៉ាស៊ីនតោនដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ