• ផឹកស៊ីទាស់សម្ដីគ្នា! មន្ត្រីយោធាសឹករងស្រុកសំបូរ ខេត្តក្រចេះ ទាញកាំភ្លើងបាញ់មិត្តភក្តិម្នាក់ធ្វើឲ្យរបួសធ្ងន់

    (ក្រចេះ)៖ សមត្ថកិច្ចខេត្តក្រចេះបានឲ្យដឹងថា នៅម៉ោង៤៖១៥នាទីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ មានករណីផ្ទុះអាវុធមួយបានកើតឡើង ដោយមន្រ្តីយោធាផឹកស៊ីជាមួយគ្នា ក៏កើតរឿងទាស់សម្ដីគ្នា ឈានដល់ការបាញ់ប្រហារ បណ្ដាលឲ្យមន្រ្តីយោធាម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

    របាយកាណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ សៀង សុណាត ជាមន្រ្តីយោធាសឹករងស្រុកសំបូរ បានបាញ់១គ្រាប់ ត្រូវជនរងគ្រោះឈ្មោះសាន សាមន ភេទប្រុស មុខជាមន្ត្រីយោធា។

    បច្ចុប្បន្នជនរងគ្រោះ ត្រូវសមត្ថកិច្ចនាំយកមកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯជនបង្កក្រោយបាញ់រងគ្រោះរួច រត់គេចខ្លួនបាត់ស្រមោល ខណៈពេលដែលសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ