• មកមើលមុខមាត់ពិត ស្រីស្អាតប្រចាំ K-Pop កញ្ញា Irene ក្រុម Red Velvet មិនបានផាត់មុខ, តើនៅតែស្រស់ស្អាត ឬអត់?

    អ្នកទាំងអស់គ្នាប្រហែលជាមិនដែលធ្លាប់ឃើញផ្ទៃមុខរបស់ Irene មិនប្រើគ្រឿងសំអាងតុបតែងមុខហើយមែនទេ! ដោយសារតែថ្មីៗនេះកញ្ញា Irene របស់ Red Velvet ទើបតែត្រលប់មកពីប្រទេសឈីលីបន្ទាប់ពីការប្រគំតន្រ្តី Santiago របស់ SM Town Special តែអ្វីដែលយើងចង់បង្ហាញដល់អ្នកទាំងអស់គ្នានោះគឺផ្ទៃមុខដ៏ផូរផង់របស់ Irene ដោយគ្មានគ្រឿងសំអាងតុបតែងមុខ។

    កាលពីម្សិលមិញថ្ងៃទី ២២ ខែមករា កញ្ញា Irene បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon ហើយទោះបីជាជិះយន្តហោះអស់រយះពេលជាច្រើនម៉ោងដល់ទៅ ២៣ម៉ោងក៏ដោយតែផ្ទៃមុខរបស់ Irene នៅតែស្រស់ស្អាត។

    កញ្ញាស្លៀកពាក់យ៉ាងសាមញ្ញជាមួយនឹងខោកីឡាសាច់យឺតនិងអាវយឺតរួមទាំងអាវក្រៅស្ដើង និងកាបូបតូចមួយដែលមើលទៅសមសួនឥតខ្ចោះត្រូវជាមួយនឹងលក្ខណះសម្បត្តិរបស់នាង។
    ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៏បំផុតនោះគឺភាពស្រស់ស្អាតរបស់ Irene និងមុខមាត់ពិតរបស់នាងដែលមិនមានតុបតែងមុខ។ ព្រោះអ្នកណាក៏ដឹងថា Irene ពិតជាស្រស់ស្អាតដូចព្រះនាងពេលនៅលើឆាកសម្ដែងជាមួយការតុបតែងមុខ តែពេលនេះនាងបានបង្ហាញដល់អ្នករាល់គ្នាថា នាងពិតជាស្រស់ស្អាតដោយមិនចាំបាច់ធ្វើការផាត់មុខ និងស្លៀកពាក់ដូចនៅលើឆាកនោះទេ។

    តោះ! ទៅទស្សនារូបភាពទាំងប៉ុន្មានរបស់នាងទាំងអស់គ្នា៖

    ប្រភព ៖ koreaboo

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ