• សូមប្រុងប្រយ័ត្នខ្ពស់ អ្នកនៅក្បែរការដ្ឋាន!! ថ្មីៗនេះឧបករណ៏ស្ទូចសម្ភារៈសំណង់ បានបាក់ធ្លាក់សំលាប់កម្មករ ៤នាក់ និងរងរបួសជាច្រើននាក់

    ថៃ៖ កាលពីរសៀលថ្ងៃពុធមានកម្មករបួននាក់បានបាត់បង់ជីវិតនិងអ្នកដ៏រទៃទៀតរងរបួសនៅពេលដែលឧបករណ៏ស្ទូចសម្ភារះសំណង់(ក្រែន)បានបាក់ហើយធ្លាក់មកលើការដ្ឋាននៅកន្លែងសាងសង់មួយកន្លែងនៅ Rama III ក្នុងទីក្រុងបាងកក។

    ឧបទ្ទវហេតុនេះបានកើតឡើងនៅការដ្ឋានសាងសង់ Lumpini Park Riverside Condominium នៅផ្លូវ Soi ៤៥ ក្រៅផ្លូវ Rama III ក្នុងខណ្ឌ Yannawa កាលពីម៉ោង ១រសៀល។

    នៅផ្នែកខាងលើនៃគ្រោងរបស់ឧបករណ៏ស្ទូចបានបាក់ដោយមិនបានដឹងមុន និងបានធ្លាក់ចុះសង្កត់ទៅលើកម្មករដែលនៅខាងក្រោម។ ក្រុមអ្នកជួយសង្រ្គោះបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុហើយបានរាយការណ៏មកថាមានកម្មករប្រុសបួននាក់បានបាត់បង់ជីវិត និងអ្នកផ្សេងទៀតរងរបួសនិងជាប់នៅជាន់ទី ៥នៃអគារដែលកំពុងសាងសង់។

    ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៏ថាអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះ។ ក៏មានកម្មករម្នាក់នៅជាប់នៅលើកំពូលនៃឧបករណ៏ស្ទូចដែលខូចនោះ ហើយកិច្ចខិតខំប្រឹងប្រែងបានធ្វើឡើងដើម្បីជួយសង្រោះគាត់៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ​៖ bangkokpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ