• ទីក្រុង​ប៉េកាំង គ្រោងជះលុយ​​ជាង ​៤ពាន់​លាន​ដុល្លារ ដើម្បីអភិវឌ្ឍន៍​បណ្តាញ​បច្ចេកវិទ្យា 5G ឲ្យ​បាន​នៅ​ឆ្នាំ២០២២

    (ប៉េកាំង)៖ ក្រុមហ៊ុនប្រតិបត្តិការទូរគមនាគមន៍នានានៃទីក្រុងប៉េកាំង នឹងរួមគ្នាចំណាយលុយជាង៣០ពាន់លានយាន់ ស្មើនឹង៤.៤ពាន់លានដុល្លារអាមេរិក ទៅលើការស្ថាបនាបណ្តាញ 5G នៅក្នុងរដ្ឋធានីនៃប្រទេសចិននេះ ឲ្យបាននៅត្រឹមឆ្នាំ២០២២។ នេះបើតាមការផែនការអភិវឌ្ឍន៍ 5G នៃទីក្រុងប៉េកាំង ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

    បណ្តាញ 5G នេះ នឹងគ្របដណ្តប់លើតំបន់ស្នូលរបស់ទីក្រុង ពោលគឺតំបន់ទាំងឡាយដែលស្ថិតនៅខាងក្នុងវិថីក្រវាត់ទីពីរ រួមជាមួយមជ្ឈមណ្ឌលផ្សេងៗនៅក្នុងសង្កាត់ Tongzhou ព្រមទាំងបណ្តាទីតាំងនិងដងផ្លូវដែលបម្រើមុខងារសំខាន់ៗ។ បច្ចេកវិទ្យា 5G នេះក៏នឹងត្រូវអនុវត្តន៍ទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាអាកាសយានដ្ឋានថ្មី និងនាអំឡុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២ផងដែរ។

    គួរជម្រាបថា បើតាមផែនការខាងលើ ទីក្រុងប៉េកាំងដែលជាជម្រកនៃក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់ចិន មានគោលដៅធ្វើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មទាក់ទងនឹងបណ្តាញ 5G របស់ខ្លួន ឲ្យរកចំណូលបានដល់២០០ពាន់លានយាន់ (ជិត៣០ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ