• ទៀតហើយនៅខេត្តព្រះសីហនុ! ចេះតែមានហ្មង អនុវត្តន៍ដីការរក្សាការពារ តែចេញជាសំណុំរឿងមនុស្សឃាត

    ខេត្តព្រះសីហនុ៖ រឿងរ៉ាវចម្លែកៗបាន នឹងកំពុងអង្រួនខេត្តព្រះសីហនុ អោយកក្រើកម្តងហើយម្តងទៀត មិនចេះចប់សោះ ជាក់ស្តែង នាដើមសប្តាហ៏កន្លងទៅនេះ នៅចំនុចភូមិ០៥ សង្កាត់លេខ០៤ មានផ្ទុះបាតុភាពមួយទៀត បង្កអោយភាគីទាំងសងខាងក្លាយជាជនរងគ្រោះផង ជាដើមបណ្តឹងផង ក្នុងសំណុំរឿងមនុស្សឃាតដោយចេតនា ខណ:ដែលមានការចុះអនុវត្តដីការក្សាការពាររបស់សាលាឧទ្ធរណ៍ដឹកនាំដោយលោក គួន ចន្ថា ចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ។

    ព្រឹត្តិការណ៍ដ៍ច្របូកច្របល់នេះ បានកើតឡើងពេលលោក គួន ចន្ថា ចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ ចុះអនុវត្តន៍ដីការរក្សាការពាររបស់សាលាឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ ដែលមានម្ចាស់បំណុលឈ្មោះ ស៊ិន វិសាល ភេទ ប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ និង កូនបំណុល ឈ្មោះ ឡុង សាខន(ឡុង សុខន) អាយុ៦៧ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញដូចគ្នា នៅលើទីតាំងដី និងលំនៅដ្ឋានរបស់លោក លីទា ស្រេង ដែលបានទិញពីលោកស្រី ឡុង សាខន ក្នុងឆ្នាំ២០០៧ ហើយបានកសាងប័ណ្ណកម្មសិទ្ធជាលក្ខណះប្រព័ន្ឋរួចរាល់ហើយ។

    ពេលនោះលោកលោក គួន ចន្ថា ចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ បានអានដីការក្សាការពាររបស់សាលាឧទ្ធរណ៍ លេខ ១២/០៦-០៣ -២០១៨ ស្រាប់តែមានគ្រឿងចក្រមួយគ្រឿង បានមកកាយកម្ទេចលំនៅដ្ឋានរបស់ លោក លីទា ស្រេង ទាំងកម្មករកំពុងធ្វើការនៅក្នុងផ្ទះ ។ឃើញដូចនោះលោក លីទា ស្រេង ភាគីម្ចាស់ដី បានស្ទុះទៅឃាត់ និងបានយកដបសាំង ដេញគប់គ្រឿងចក្រ និងភាគីលោក ស៊ិន វិសាល ជាម្ចាស់បំណុល ក្នុងសំណុំរឿងកំពុងអនុវត្តន៍។

    ទាក់ទិនបញ្ហានេះ លោក ស៊ិន វិសាល ជាម្ចាស់បំណុល បានដាក់ពាក្យបណ្តឹង ទៅលើ លោក លី ទាស្រេង ពីបទ មនុស្សដោយចេតនា ដោយសារបានយកថង់ និងដមសាំងដេញគប់ បំណងសម្លាប់រូបលោក ទាំងនៅមុខមន្ត្រីតុលាការ និង សមត្ថកិច្ច។

    ផ្ទុយទៅវិញ លោក លីទា ស្រេង ជាជនជាប់ចោទបានអះអាងថា អ្វីដែលលោក ធ្វើ (យកថង់ និង ដបសាំងដុត)ក្នុងបំណងការពារខ្លួន ព្រោះខណ:ពេលខ្លួនចូលឃាត់គ្រឿងចក្រ កុំអោយវាយមម្ទេចផ្ទះ គឺមានក្រុមគូកនរបស់ឈ្មោះ ស៊ិន វិសាល បានមករារាំង និង វាយមកលើលោក ទើបយកវិធីនេះមកទប់ទល់។ ប៉ុន្តែលោក ក៍បានដាក់ពាក្យបណ្តឹងទៅលោក ស៊ិន វិសាល វិញដែរ លើបទល្មើសចំនួន០២ ដោយទី០១ បទបំផ្លិច បំផ្លាញទ្រព្យសម្បត្តិរបស់គាត់ ខណះទីតាំងដីរបស់គាត់មានប័ណ្ណកម្មសិទ្ធស្របច្បាប់ និង បទល្មើសទី០២ អំពីបទ មនុស្សឃាតដោយចេតនាមកលើរូបគាត់ និងក្រុមកម្មកររបស់គាត់ ខណះចុះអនុវត្តន៍ដីការក្សាការពាររវាងឈ្មោះ ស៊ិន វិសាល និង ឈ្មោះ ឡុង សាខន ដែលផ្ទុយពីខ្លឹមសាដីកា។

    ដោយឡែក លោក គួន ចន្ថា ចៅក្រមអមសាលាតំបូងខេត្តព្រះសីហនុ ដែលបានដឹកនាំក្រុមការងារចុះអនុវត្តន៍ដីការក្សាការពាររបស់សាលាឧទ្ធរណ៍ បានធ្វើការបដិសេធន៍ថា សម្រាប់រូបលោក ពុំបានបញ្ជាអោយគ្រឿងចក្រមកវាយកម្ទេចលំនៅដ្ឋានរបស់លោក លី ទាស្រេង នេះទេ គឺគ្រាន់ត្រឹមតែអានដីការក្សាការពាររបស់សាលាឧទ្ធរណ៍ តែប៉ុណ្ណោះ , ឯរឿងអ្វីផ្សេងលោកពុំទទួលខុសត្រូវឡើយ ។ តែបើភាគីទាំងពីរកើតទុកមិនសុខចិត្ត អាចប្តឹងទៅស្ថាប័នតុលាការបាន ៕

    ដោយ:លី សុខម៉ន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ