• ត្រៀមអាំងភ្លើងទៅ! អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃនេះ រហូតដល់ដាច់ខែមករា

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចសេចក្តីជូនដំណឹង ស្តីពីការចុះត្រជាក់លើកទី២ នៅកម្ពុជា ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃនេះ ដល់ ២៨ ខែមករា ឆ្នាំ២០១៩។

    ក្រសួងធនធានទឹកបានបញ្ជាក់ថា តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរិមា នឹងធ្លាក់ចុះមកនៅរង្វន់១៧អង្សាសេ។ បណ្តាលរាជធានី ខេត្តផ្សេងទៀត សីតុណ្ណភាពអប្បបរមា និងធ្លាក់ចុះមកនៅក្នុងរង្វង់ ២០-២២ អង្សាសេ លើកលែងតែបណ្តាខេត្តតំបន់មាត់សមុទ្រ ដែលសតុណ្ហភាពមិនចុះត្រជាក់ទេ។

    ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ