• ចាប់ពីខែ​មិថុនានេះទៅ សង់រោងបុណ្យ រោងការ លើផ្លូវនៅភ្នំពេញ ត្រូវលុបបំបាត់ចោលទាំងស្រុង

    ប្រជាពលរដ្ឋ​ដែល​ចង់​រោង​បុណ្យ រោង​ការ​ និង​រោង​ពិធី​ផ្សេងៗ​ទៀត​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ទុក​ពេល​វេលា​ឲ្យ​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ។ ដោយ​ឡែក​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ​២០១៩ តទៅ អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យ​សង់​រោង​បុណ្យ​ រោង​ការ ឬ​កម្មវិធី​ផ្សេងទៀត នៅ​លើ​ទ្រូង​ផ្លូវ ឬ​ចិញ្ចើម​ផ្លូវ​នោះ​ឡើយ។ នេះ​បើ​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ។

    ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​សង់​រោង​បុណ្យ រោង​ការ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី​៣០ មិថុនា ម្ចាស់​កម្មវិធី​ ​ត្រូវ​លើក​សំណើ​សុំ មក​អាជ្ញាធរ​មូលដ្ឋាន ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​កិច្ចសន្យា និង​គម្រោង​ប្លង់​ច្បាស់លាស់ ដើម្បី​ពិនិត្យ និង​សម្រេច​អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​ការប្រើប្រាស់ និង​ភាព​ចាំបាច់ មិន​ឲ្យ​លើសពី​ ១/២ នៃ​ទ្រូង​ផ្លូវ និង​ត្រូវ​រៀបចំ​កម្លាំង​សមស្រប ដើម្បី​ជួយ​សម្រួល​ចរាចរណ៍៕

    ដើម្បី​លម្អិត​សូម​មើល​ចំណុច​មួយ នៃ​សេចក្ដី​ណែនាំ​ដូច​ខាង​ក្រោម​នេះ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ