• Nadal ឡើង​​​ដល់​​វគ្គ ៤នាក់​ចុងក្រោយ នៃពាន Australian Open 2019 បន្ទាប់ពី​យក​ឈ្នះ Frances Tiafoe

    (ស៊ីដនី)៖ កីឡាករវាយកូនបាល់ទោល សញ្ជាតិអេស្ប៉ាញ Rafael Nadal បានយកឈ្នះកីឡាករសញ្ជាតិអាមេរិក Frances Tiafoe ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីជើងឯកកម្រិតពិភពលោក Australian Open 2019 នាថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Rod Laver Arena។

    ការប្រកួតដែលបញ្ចប់ដោយលទ្ធលផ ៣-០សិត បានធ្វើឲ្យបុរសវ័យ ៣២ឆ្នាំ Nadal យកឈ្នះយុវជនវ័យ ២១ឆ្នាំ Tiafoe យ៉ាងងាយស្រួលក្នុងការបន្តទៅកាន់ការប្រកួតបន្ទាប់ វាធ្វើឲ្យ Nadal ដែលជាម្ចាស់ជើងឯកក្របខណ្ឌកំពូលពិភពលោក Grand Slam Champion 17 សម័យកាលមានក្តីសង្ឃឹមក្នុងការប្រជែងដណ្តើមជើងឯកមួយនេះ។

    Nadal ត្រូវទៅប៉ះកីឡាករវ័យក្មេង Stefanos Tsitsipas ដែលបានទម្លាក់ Roger Federer ក្នុងវគ្គ ១៦នាក់ចុងក្រោយ មុនបន្តយកឈ្នះកីឡាករអេស្ប៉ាញ Roberto Bautista Agut ក្នុងវគ្គ ៨នាក់ ដែលការប្រកួតរបស់កីឡាករទាំពីរនឹងធ្វើឡើងនារសៀលម៉ោង ៣៖៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ