• អាជ្ញាធរបារាំងដោះលែង​​តារាចម្រៀង​​ល្បីអាមេរិក Chris Brown ក្រោយ​ពីបាន​ចាប់ឃុំខ្លួនជុំវិញ​ករណីរំលោភ​ផ្លូវភេទ

    (ប៉ារាំង)៖ ទីបំផុតប៉ូលិស​បារាំងបានសម្រេច​ដោះលែងលោក Chris Brown តារាចម្រៀង​ល្បីរបស់​អាមេរិកចេញពីការឃុំខ្លួន​​ ដោយគ្មានការចោទប្រកាន់អ្វី​ទៀតនោះឡើយ បន្ទាប់ពីលោក​ត្រូវបានចាប់ឃុំខ្លួន​​កាលពីថ្ងៃចន្ទ ក្រោយស្ត្រីវ័យ២៤ឆ្នាំម្នាក់​បានប្តឹងសមត្ថកិច្ច​បារាំងថា រូបនាងត្រូវបាន​​ចាប់រំលោភដោយ​ក្រុមរបស់លោក Chris Brown។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។

    លោក Brown រួមជាមួយនឹងអង្គរក្ស​របស់លោក និងមិត្តភក្តិម្នាក់របស់លោក​ត្រូវបានឃុំខ្លួន បន្ទាប់ពីស្ត្រីវ័យ ២៤ឆ្នាំម្នាក់​បានអះអាងប្រាប់សមត្ថកិច្ចបារាំងថា នាងត្រូវបានប្រុសៗ​ចាប់រំលោភ នៅក្នុងបន្ទប់របស់តារាចម្រៀង Brown នាសណ្ឋាគារ មែនដារីន អូរៀនថល (Mandarin Oriental) កាលពីយប់ថ្ងៃទី១៥ ខែមករា។ ស្ត្រីដដែល​នេះ​បានបន្តថា នាងបានជួប​ក្រុមបុរស​ទាំងនេះ នៅឯក្លឹបកម្សាន្តរាត្រីមួយ​នាទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃទី១៥ ខែមករានោះ។

    គួររំលឹកថា តារាចម្រៀង Brown ដែលធ្លាប់មាន​បញ្ហាផ្លូវច្បាប់ជាច្រើន ក្នុងនោះរួមទាំង​ករណីចាប់រំលោភ​តារាចម្រៀងស្រី រីហាណា (Rihanna) កាលពីឆ្នាំ២០០៩ផងនោះ បាននឹងកំពុងជាប់​ឃុំខ្លួននៅឡើយ រហូតដល់នៅថ្ងៃអង្គារសប្តាហ៍នេះ​នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ កាលពីឆ្នាំ២០១៦ តារាចម្រៀង Brown ត្រូវបានចាប់ខ្លួន​នៅទីក្រុង Los Angeles បន្ទាប់ពីស្ត្រីម្នាក់​បានបញ្ជាក់ថា លោកបានភ្ជង់កាំភ្លើងលើរូបនាង ប៉ុន្តែ​លោក Brown បានបដិសេធ​ក្នុងការប្រព្រឹត្តកំហុសឆ្គង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ