• រថយន្ត​២គ្រឿង បុក​គ្នា​ពេញទំហឹង​នៅស្រុក​ព្រៃនប់​ មនុស្ស​៦​នាក់​រង​របួសធ្ងន់ ​និង​ស្រាល​

    (​ព្រះសីហនុ)៖ រថយន្ដទេសចរណ៍ដឹកអ្នកដំណើរ២គ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង០៤៖៤០នាទីទាបភ្លឺ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ស្ថិតក្នុង​ភូមិ​ត្រពាំង​មូល​ ឃុំ​ជើងគោ ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ បណ្ដាល​ឲ្យមនុស្សរងរបួសធ្ងន់ ស្រាល​​ចំនួន​៦​នាក់។

    លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាលស្រុកព្រៃនប់​​ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចបានចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ និងបានបញ្ជូន​ជនរងគ្រោះ​ យក​មក​ព្យាបាល​នៅ​គ្លីនិក​​ឯកជន​ លិ​ គឹម​ឌី​ វាលរេញ។

    បើតាមលោកអធិការ ជនរងគ្រោះទី១៖ឈ្មោះ ស្រ៊ុន ឡុងហេង អ្នកបើកបររថយន្ត KING LONG មាន​ទីលំនៅ​ក្រុង​ព្រះសីហនុ រងរបួសធ្ងន់, ទី២៖ឈ្មោះ ទូ ហ៊ូទុង អាយុ​៣៧ឆ្នាំ (ជនជាតិចិន) មានទីលំនៅ​ក្រុងព្រះសីហនុ រងរបួសស្រាល, ទី៣៖ឈ្មោះ ហ៊ិន ស្រីពេជ្រ ភេទស្រី អាយុ​២៩ឆ្នាំ មានទីលំនៅភូមិ៤ សង្គាត់៤ ក្រុងព្រះសីហនុ របួសស្រាល, ទី៤៖ឈ្មោះ ហង្ស ចាន់ចំរើន ភេទស្រី អាយុ​២៥ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី៥៖ឈ្មោះ សាំង សារឿន ភេទស្រី អាយុ​២៩ឆ្នាំ មានទីភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់។

    ក្រោយកើតហេតុរថយន្ត​ទាំងពីរ​ នគរបាលជំនាញ​​​បានទៅ​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាននគរ​បាល​ស្រុក​ព្រៃនប់​ ដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ