• ខ្លាំងណាស់កឺកឺ! បុរសអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវជនជាតិចិនបីនាក់ វាយច្របាច់.ក ដោយចោទថាចង់ប្លន់ខ្លួន…!

    ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌាបានដឹកបុរសជនជាតិចិនចំនួន៣នាក់ ចេញពីផ្សារព្រៃទាបំណងទៅទូតចិនខណះដឹកមិនទាន់ដល់ផងស្រាប់តែបុរសជនជាតិចិនទាំងនោះចាប់ច្របាច់កវាយបង្កការភ្ញាក់ផ្អេីលទាំងយប់កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២២ខែមករាឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៩៩កែងផ្លូវ៣១០ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

    តាមសម្តីបុរសអ្នករត់កង់បីបានឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានដឹងបុរសជនជាតិចិនចំនួន៣នាក់មកពីផ្សារព្រៃបំណងទៅណាហ្គា ក្នុងតំលៃ៥ដុល្លារខណះដឹកជិះដល់វិមានឯករាជ្យបុរសជនជាតិចិននោះក៏អោយត្រឡប់ក្រោយវិញខណះមកដល់ចំណុចកេីតហេតុក៏បានចាប់ច្របាច់.ក វាយរូបគាត់ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរក៏បានចាប់វាយធ្វេីអោយបុរសជនជាតិចិន២នាក់ភ័យហុចទូរស័ព្ទអោយគាត់ហេីយរត់គេចខ្លួនអស់ចំណែកម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋឃាត់ជាប់។

    តែបេីតាមការបងប្រែពីជនជាតិចិនវិញបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុពួកគាត់ជិះកង់បីចេញពីផ្សារព្រៃទាបំណងទៅទូតចិនតែតៃកុងបានបេីកខុសផ្លូវដែលខ្លួនចង់ទៅហេីយស្មានតែដឹកយកទៅកន្លែងគ្រោះថ្នាក់ដល់ពួកគាត់ទេីបនាំគ្នាភ័យហេីយចាប់អោយតៃកុងឈប់ភ្លាមនោះក៏មានគេព្រួតវាយតែម្តង។

    ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហេីយបានធ្វេីការសម្របសម្រួលគ្នាខាងម្ចាស់កង់បីឥណ្ឌាទាថ្លៃដឹក១០ដុល្លារនិងប្រគល់ទូរសព្ទ័ឲ្យវិញ តែជនជាតិម្នាក់ដែលប្រជាពលរដ្ឋឃាត់បានមិនព្រមឲ្យលុយ១០ដុល្លាទេថែមទាំងមិនយកទូរសព្ទ័ទៀត។ ទើបអ្នកសារព័ត៌មានម្នាក់បានចេញថ្លៃដឹកឲ្យទៅកង់បី៥ដុល្លារខាងកង់ក៏យល់ព្រមយករួចបានបើកកង់បីចេញទៅបាត់។
    តែខាងបុរសជនជាតិចិនមិនព្រមដោយរងចាំព្រឹកស្អែកទៅដាក់ពាក្យបណ្តឹងនៅទូតចិនបន្ត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ