• ទីបំផុត ក្រុម​ការងារ DxOMark រកឃើញទូរសព្ទដែលមានកាមេរ៉ា Selfie ល្អដាច់គេទាំង ១០ លើពិភពលោក!

    ក្រុម​ការងារ DxOMark បាន​សម្រេច​បញ្ចប់​ការ​តេស្ត​រក​ស្មាតហ្វូន​ដែល​មាន​កាមេរ៉ា​មុខ​ល្អ​ផ្តាច់​គេ ​ដោយ​វិភាគ​តាម​រយៈ​រូបភាព​ច្រើន​ជាង ១ ៥០០ សន្លឹក និង​ការ​ថត​វីដេអូ​រយៈ​ពេល ២ ម៉ោង​លើ​ម៉ាស៊ីន​នីមួយៗ​ចំនួន ១០ ម៉ូឌែល។

    ជា​លទ្ធផល​បាន​ចម្រាញ់​ឃើញ​ថា Google Pixel 3 ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​មួយ ខណៈ Galaxy Note 9 នៅ​ចំណាត់​ថ្នាក់​បន្ទាប់ ​និង​វ៉ា​ដាច់​លើ​លេខ​បី​គឺ Xiaomi Mi MIX 3 ស្រប​ពេល​លេខ​បួន iPhone XS Max និង​ iPhone X ឈរ​លេខ​ចុង​ក្រោយ​បង្អស់​ក្នុង​តារាង។

    យោង​តាម DxOMark បាន​ឲ្យ​ដឹង​ថា Pixel 3 មាន​សមត្ថភាព​ល្អ​ដាច់​គេ​ក្នុង​ការ​ថត​រូប​សន្លឹក Selfie ជាមួយ​កម្រិត Detail និង Texture បាន​ល្អ​ខ្លាំង ខណៈ Note 9 ខ្លាំង​ក្នុង​ការ​ថត​វីដេអូ Selfie ដោយ​មាន​កម្រិត​ពណ៌​ច្បាស់​ត្រជាក់​ភ្នែក​និង​មាន​មុខងារ​ទប់​លំនឹង​ល្អ​ឥត​ខ្ចោះ។ រី​ឯ Mi Mix 3 មាន​ចំណុច​ខ្លាំង​ត្រង់​ការ​ថត Selfie បែប​ព្រាល (Portrait) បាន​ល្អ​ជាង​ម៉ាក​ណាៗ​ទាំង​អស់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ